ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងលើបណ្ដោយផ្លូវជាតិលេខ៥៧រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់

ខេត្តប៉ៃលិន៖ រថយន្តដឹកទំនិញមួយគ្រឿងបានបុកគ្នាជាមួយរថយន្តកាមរី ពណ៍ស មួយគ្រឿង បណ្ដាលឱ្យពីរនាក់ម្ដាយ និងកូនប្រុសជាអ្នកបើកបររថយន្តកាមរី រងរបួសធ្ងន់ សល់តែដង្ហើមចង្រិត និងម្ដាយរងរបួសស្រាល ហើមចង្លាក់ចង្គង់ជើងទាំងសងខាង ។

គ្រោះថ្នាក់នេះកើតឡើង កាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ឋិតនៅផ្លូវជាតិលេខ៥៧ ភូមិបាងរលឹម សង្កាត់អូរតាវៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

សាក្សីនិយាយថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកទំនិញធុនធំ បើកយ៉ាងល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកាមរី ពណ៌ស បើកពីលិចទៅកើត ក៏បុកគ្នាលឺដូចរន្ទះ បណ្តាលឲ្យជនរងគ្រោះទាំងពីរនាក់ ម្ដាយ និងកូន រងរបួសធ្ងន់ ស្រាល ត្រូវរថយន្តសង្គ្រោះបង្អែកខេត្តប៉ៃលិនមកដឹកទៅសង្គ្រោះ ។

ជំនាញចរាចរណ៍នៃស្នងការខេត្តប៉ៃលិនបានឱ្យដឹងថា ស្ត្រីជាម្ដាយជនរងគ្រោះឈ្មោះ ប៊ុន ពៅ អាយុ៥៦ឆ្នាំ មុខរបរកសិករ ( រងរបួសស្រាល) រីឯអ្នកបើកបរ ឈ្មោះតាំង រតនា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិចំការសំរោង ឃុំចំការរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងរងរបួសធ្ងន់ ។

ប្រភពបន្តថា រថយន្តម៉ាកកាមរី សេរី៩៥ ពណ៍ស ស្លាកលេខ ភ្នំពេញ 2D 3155 ខូចខាតទាំងសស្រុង ចំណែកអ្នកបើកបររថយន្តបង្កមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល បើកបររថយន្ត ម៉ាក Hl NO ប្រភេទទ្រុង ពណ៍ប្រផេះ ស្លាកលេខ ក 6308 ភពរងខូចផ្នែកខាងតិចតួច ។

សមត្ថកិច្ចបានវាស់វែងកន្លែងកើតហេតុ ហើយយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន រង់ចាំការដោះស្រាយគ្នាតាមច្បាប់ ៕ ស សារ៉េត

drd (9)

drd (8)

drd (7)

drd (6)

drd (5)

drd (4)

drd (3)

drd (2)

drd (1)