ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

រថយន្តមិនស្គាល់អត្តសញ្ញាណបើកបុកអ្នកថ្មើរជើង (ជនវិកលចរិក)ស្លាប់នៅកន្លែងកើតហេតុ

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះចរាចររថយន្តបុកអ្នកថ្មេីរជេីង(ជនវិកលចរិក) ក្នុងទិសដៅស្របគ្នាពីជេីងទៅត្បូង បណ្តាលឲ្យស្លាប់អ្នកថ្មេីរជេីងម្នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកថ្មេីរជេីង ភេទប្រុស ឈ្មោះ មិនដឹងស្គាល់ និងទីកន្លែងស្នាក់នៅមិនស្គាល់(ស្លាប់នៅកន្លែងកើតហេតុ) រថយន្ត និងអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ(បើករថយន្តគេចខ្លួនបាត់)មូលហេតុជាបឋមបង្កដោយអ្នកថ្មើរជើងដើរលើទ្រូងផ្លូវជាមនុស្សបាត់បង់សតិ ។ សាកសពប្រមូលយកទៅតម្កល់នៅវត្តពពេជ ដើម្បីស្រាវជ្រាវរកគ្រួសារ ៕ ប៊ុន រិទ្ធី