ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកព្រូស២គ្រឿងបុកគ្នារងការខូចខាតទាំងសងខាង

ភ្នំពេញ៖​ រថយន្តម៉ាកព្រូសចំនួន២គ្រឿងបានបើកបុកគ្នាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿន ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០១៨​ នៅចុះណុចមុខសាលាហ៊ុននាង​ តាមបណ្តោយផ្លូវលេខ៤៨៨ កែងនិងផ្លូវខ៩៩​ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន ​រាជធានីភ្នំពេញ​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកព្រូស​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2AM 2996 បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវលេខ៤៨៨​ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកព្រូស​ ពណ៌ខ្មៅ​ពាក់ស្លាកលេខ ភ្នំពេញ 2Y 9032 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៩ ក្នុងទិសដៅពីត្បូងទៅជើងដោយចាប់ហ្វ្រាំងមិនទាន់ ក៏ត្រូវរថយន្តព្រួស ពណ៌ស បើកបុកចំពីចំហៀងពេញទំហឹងបណ្តាលឲ្យរថយន្តពណ៌ខ្មៅផ្ទុះពោង និងរងការខូចខាតអស់មួយចំហៀងផ្នែកខាងឆ្វេង ចំណែករថយន្តពណ៌សរងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំតែមិនមានមនុស្សរងរបួសនោះទេ ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានសម្រួលគ្នាដោយភាគីខាងរថយន្តព្រូសពណ៌ស​ ចេញថ្លៃជួសជុលទៅលើរថយន្តព្រូសពណ៌ខ្មៅដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ សុខាសែនជ័យ