ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ែកសឺដែសបោះពួយយ៉ាងលឿនទៅបុករនាំងសង្ក័សីការដ្ឋានសំណង់របស់ក្រុមSCG រងការខូចខាតយ៉ាងដំណំសង្ស័យអ្នកបើកបរស្រវឹងស្រា

ភ្នំពេញ: រថយន្តម៉ាកសឺដេសមួយគ្រឿងបាន បោះពួយយ៉ាងលឿងដូចហោះលុះមកដល់ផ្លូវបំបែក អ្នកបើកបរបត់មិនទាន់ ក៏ជ្រុលចង្កូតទៅបុករនាំងសង្ក័សី ដែលគេដាក់ដ្ឋានសំណង់របស់ក្រុម SCG បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំហើយបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចសង្ស័យអ្នកបើកបរស្រវឹងស្រា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នៅត្រង់ចំណុចទល់មុខស្ថានីយបូមទឹកត្រឡោកបែក តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកម៉ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-2185 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ។

NKD-36x6_outline

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តបង្កខាងលើបើកបរតាមបណ្តោយផ្លូវ៣១៧ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនដូចហោះ លុះដល់ចំណុចកើតហេតុដែលជាផ្លូវបំបែករថយន្តបង្កបម្រុងនឹងបត់ឆ្វេងទៅផ្លូវ៥៩៨ តែបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកនឹងរនាំងសង្ក័សីដែលគេដាក់បាំងការដ្ឋានសំណង់របស់ក្រុមហ៊ុន SCG បណ្តាលឲ្យបាក់ខូចខាតទាំងស្រុង។ ចំណែកឯរថយន្តរងការខូចខាតកំពិតផ្នែកខាងមុខយ៉ាងដំណំ ហើយភ្លាមនេះអ្នកបើកបររថយន្តបង្កបានបើកទាញទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕ តុង សីហា