ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តយក្សប្រភេទ(V1) ប្រាំផ្លូវត្រូវបានជញ្ជីងថ្លឹងរថយន្តអូរពងមាន់ឃាត់ទុកទៀតហើយ សម្បូរ​ម៉េះ ពួកលួចដឹកលើសទម្ងន់ មិនខ្លាចខូចផ្លូវទេអី ពិតជាថ្លើមធំ

ខេត្តស្ទឹងត្រែង៖ រថយន្តធុនយក្សប្រភេទ(V1) មួយគ្រឿងនេះពិតជាព្រហើន ហ៊ានផ្ទុកទំនិញលើសទម្ងន់ មិនខ្លាចខូចផ្លូវ ប្រឆាំងល្មើសនិងប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តើលោកអភិបាលខេត្ត និងអភិបាលស្រុកថាឡាបរីវ៉ាត់ គួរតែចាត់ការយ៉ាងណា ទៅលើក្រុមឈ្មួញរកស៊ីដឹកទម្និញលើសបែបនេះ នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចជញ្ជីងថ្លឹងរថយន្តអូរពងមាន់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។

ប្រភពពីមន្ត្រីជញ្ជីងថ្លឹងរថយន្តបានឲ្យភ្នាក់ងារកាសែតនគរវត្តដឹងថា ក្រុមរថយន្តដឹកលើសទម្ងន់ល្មើសច្បាប់ គេតែងតែធ្វើចរាចរណ៍នៅពេលយប់ស្ងាត់ ងាយស្រួយគេចវេះពីការថ្លឹង និងផាកពិន័យរបស់ស្ថានីយ ថ្លឹងរថយន្ត ហើយរថយន្តនេះដឹកស៊ីម៉ង់ត៍ បម្រុងគេចជញ្ជីងទៅកាន់ខេត្តរតនៈគីរី ដោយសុវត្ថិភាព តែសំណាងល្អ ដោយបានក្រុមអ្នកសារព័ត៌មានរាយការណ៍មកថា មានរថយន្តប្រភេទ(V1) អត់ពាក់ស្លាកលេខកន្ទុយក្រោយ មានពាក់ស្លាកលេខក្បាល កំពង់ចាម 3A.5897 ខាងលើ បានដឹកទំនិញក្របប៉ាតង់ជិត មានការសង្ស័យថា ប្រហែលជាដឹកលើសទម្ងន់ហើយ ទើបរាយការណ៍មកខាងជញ្ជីង ឡើងមកត្រួតពិនិត្យសង្ស័យថា លើសហើយ ក៏នាំមកស្ថានីយថ្លឹង តែម្តង ឃើញថា លើសទៅដល់ជាង៣០តោនឯណោះ ទើបឃាត់ទុកតែម្តង ដើម្បីឲ្យថៅកែ ឬម្ចាស់រថយន្ត ចូលខ្លួនមកផាកពិន័យទៅតាមច្បាប់ ។

ចំណែកតៃកុងបើកបរឈ្មោះឌួង វិចិត្ត បាននិយាយថា ខ្លួនអត់ដឹងថា វាលើស ឬមិនលើសនោះទេ ព្រោះខ្លួនស៊ីឈ្នួលគេ ឲ្យបើក ដឹងតែបើកទេ រឿងលើសមិនលើសគេអត់ដឹងនោះដែរ ហើយក៏មិនហ៊ានសួរនាំទៅថៅកែនោះដែរ ។

ជុំវិញរឿងនេះ លោក រស់ សុខាន់ ប្រធានជញ្ជីងអូរពងមាន់បានឲ្យភ្នាក់ងារកសែតនគរវត្តដឹងថា រថយន្តខាងលើគេបាន រាយការណ៍មកដែរថា រថយន្តនោះតូចទេ ទើបលោកឲ្យមន្ត្រីរបស់លោក ឡើងមកពិនិត្យជាក់ស្តែង ហើយក្រោយមកដឹងមកដល់អ្នក កាសែតបានការណ៍មកលោកទៀត ទើបលោកឲ្យមន្ត្រីមកឃាត់នាំទៅស្ថានីយថ្លឹងរថយន្តតែម្តង ទើបដឹងថាលើសដល់ទៅជាង៣០តោន សរុបទាំងសំបករថយន្តនិងការ ផ្ទុកនោះជាង៧០តោនឯណោះ ព្រោះទម្ងន់ដែលច្បាប់កំណត់ ត្រឹមតែ៤០.៤៤តោន លើកលែង ៤៥តោនពិន័យ តែនេះលើសច្រើន រង់ចាំម្ចាស់ ចូលខ្លួនមកបង់ប្រាក់ពិន័យ ។

លោកបន្តទៀតថា ការឃាត់រយន្តនេះ ទុកបានតែ រយះពេល២៤ម៉ោងតែប៉ុណ្ណោះ បើមិនឃើញម្ចាស់ចូលខ្លួនមកទេ លោកនឹងរាយការណ៍ជូន ទៅក្រសួងសាធារណការ និងដឹកជញ្ជូន មិនអាចរង់ចាំបានទេ ហើយក្នុងការផ្ទុកនោះវាលើស ដល់ទៅ៣២តោនជាង បើគិតជាលុយជិត១០លានរៀល ។

លោកប្រាក់ មុន្នី អនុប្រធានស្ថានីជញ្ជីង បានឲ្យភ្នាក់ងារព័ត៌មាននគរវត្តដឹងនៅថ្ងៃទី១៣ ខែសីហានេះថា មកដល់ថ្ងៃនេះ វាផុតកំណត់ ២៤ម៉ោង របស់ស្ថានីយហើយ នៅមិនទាន់ឃើញម្ចាស់ចូលខ្លួនមកពិន័យនោះទេ ទើបលោករាយការណ៍ជូនរដ្ឋមន្ត្រីរួចរាល់ហើយ ដើម្បីជៀសវាងខុសជាមួយថ្នាក់លើ និងម្ចាស់រយន្តផងដែរ ៕ មាស សុផាត