ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តវីស្តូបើកធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ របួសស្រាល ២នាក់សង្ស័យអ្នកបើកបរស្រវឹង

ភ្នំពេញ៖ យុវជន២នាក់បានរងរបួសស្រាលខណៈដែលបើករថយន្តម៉ាកវីស្តូ១គ្រឿងហើយក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់សង្ស័យអ្នកបើកបរស្រវឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលម៉ោង១១ និង៣៥នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ ២០០៤ នៅមុខឃ្លាំង៣១៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ មានរថយន្ត១គ្រឿងម៉ាក វីស្តូ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2Y-4990 បើកតាមបណ្តោយផ្លូវ២០០៤ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ហើយកបានរេចង្កូតធ្លាក់ផ្លូវហើយ ជ្រុលទៅបុកបង្គោលភ្លើងអមចិញ្ចើមផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់ច្រើនត្រឡប់ទៅផ្ទប់និងរបងឃ្លាំងដែលមានពំនូកខ្សាច់ទើបរថយន្តទៅមុខលែងរួច តែសំណាងហើយយុវជនទាំង២នាក់នោះគ្រាន់តែរបួសស្រាល ដោយមានសភាពស្រវឹងជោគ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យដល់កន្លែងតែដោយសារមិនប៉ះពាល់ដល់អ្នកដទៃ ទើបសមត្ថកិច្ចឲ្យយករថយន្ត ទៅជួសជុលនិងព្យាបាលរបួសដោយខ្លួនឯង ៕

dbdf7b5e-634f-4738-865b-fffee04a1cfb

e6b2e550-41e1-4dee-afa5-b8b14d5dd57c (1)