ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាលាបើកបរហេងចំណាន បុករថយន្តហាយឡេនឌ័រពេលកំពុងបង្រៀនសិស្ស ធ្លាក់ប្រឡាយទាំងពីរគ្រឿង

ខេត្តកំពង់ឆ្នាំង ៖ រថយន្តសាលាបើកបរហេងចំណាន និង រថយន្តហាយឡេនឌ័ររបស់អ្នកធ្វើដំណើរ បានធ្លាក់ចូលទៅក្នុងប្រឡាយរៀងៗខ្លួន បន្ទាប់ពីរថយន្តសាលាបើកនេះបានជែងហើយបុករថយន្តហាយឡេនឌ័រ ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចន្លោះគីឡូម៉ែត្រលេខ៨១និង ៨២ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចស្រុករលាប្អៀរបានអោយដឹងថា នៅមុនពេលហេតុ គេឃើញមានរថយន្ត របស់សាលាបើកបរហេងចំណាន ពាក់ស្លាកលេខភ្នំពេញ២B-១៩៣៨ ធ្វើដំណើរពីជើងទៅត្បូង មានមនុស្សពីរនាក់ ម្នាក់នៅសុ ភ័ណ្ឌ ជាគ្រូបង្រៀនបើកបរ និង ម្នាក់ទៀតជាសិស្ស នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់រថយន្តសាលាបើកបរហេងចំណាន បានជែងរថយន្តមួយនៅពីមុខ ក៍បានជ្រុលទៅបុករថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AH-១៣២៦ ដែលកំពុងធ្វើសដំណើរច្រាស់ទិសគ្នា ពេញមួយទំហឹង បណ្តាល អោយរថយន្តហាយឡែនឌ័រ បែកកង់ធ្លាក់ចូលប្រឡាយខាងឆ្វេង ចំណែករថយន្តសាលា បើកបរ ហេងចំណានធ្លាក់ប្រឡាយខាងស្តាំដៃ ។ តែសំណាងល្អមិន នបណ្តាលអោយមាន គ្រោះថ្នាក់ដ់ជីវិតមនុស្ស ។

ក្រោយពេលកើតហេតុសមត្ថកិច្ច យករថយន្តនេះទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុករលាប្អៀដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា

es (3)

es (2)

es (1)

es

es (4)