ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងដឹកភ្ញៀវបង្កប់ឈើប្រណីតប្រភេទធ្នុងនឹងឈើលេខ១ ប្រភេទកកោះជាង២០០ដុំ ត្រូវបានសមត្ថកិច្ចបង្ក្រាប

ខេត្តស្ទឹងត្រែងៈ រថយន្តសាំយ៉ុងដឹកអ្នកភ្ញៀវបង្កប់ឈើក្រោមកៅអី ជាង២០០ដុំត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បង្ក្រាបបានកាលពីយប់ថ្ងៃទី៥ សីហា ឆ្នាំ២០១៨ ស្ថិតក្នុងកណ្តាលក្រុង ភូមិត្រពាំងព្រីង សង្កាត់ ក្រុងស្ទឹងត្រែង ។

មន្ត្រីជំរឿងនេះលោក ហ៊ុន ប៊ុនអឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើ អូរពងមាន់បានឲ្យដឹងនៅល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ថា ដោយមានការរាយការណ៍ ពីបណ្តាញសម្ងាត់លោកក៏បានសហការគ្នាជាមួយកម្លាំង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគបាលខេត្ត ទៅដល់កោលដៅ រួចស្ទាក់ចាប់បាន តែម្តងនៅចំណុចខាងលើ ។

លោកទៀតបន្តថា រថយន្តសាំយ៉ុងនេះជាប្រភេទរថយន្តទេសចរណ៍ ដឹកអ្នកដំណើរពាក់ស្លាកលេខ ភ្នំពេញ 2H.3198 ដាក់ឈើរួចជាស្រេចរួចចត ទុកចោលត្រៀមដាក់ភ្ញៀវរួច ចេញតែម្តង ក្រោយមកបែកការដល់សមត្ថកិច្ច ព្រោះក្នុងរយន្តនោះមានដាក់ឈើប្រណីតប្រភេទធ្នង់ និង ឈើលេខ១ប្រភេទកកោះបម្រុងឆ្ពោះទៅកាន់ខេត្តផ្សេង ធ្វើជាមុខជំនួញស្របច្បាប់ ។

លោកបានបន្តថា នៅក្រោយការបង្ក្រាបកម្លាំងបាននាំយករថយន្ត និងឈើទាំងពីរប្រភេទ ទៅរក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងបានរាប់ចំនួនឈើប្រណីត និងឈើប្រភេទលេខ១គកោះ សរុបមានចំនួន២០៧ដុំ នឹងសន្លឹក ស្មើនិង១ម៉ែត្រគូប២ផ្លាន ៕ មាស សុផាត