ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

រថយន្តសាំយ៉ុងបុកម៉ូតូស្លាប់ម្នាក់ រួចរថយន្តធ្លាក់ប្រឡាយទឹកអ្នកបើកបរគេចខ្លួនបាត់

ខេត្តព្រៃវែង: មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវលេខ៨ ក្នុងភូមិក្រចាប់ទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយរថយន្តម៉ូតូពេលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ ឯរថយន្តធ្លាក់ប្រឡាយទឹក ។

នគរបាលចរាចរស្រុកស្វាយអន្ទរ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ស្លាកលេខ ព្រៃវែង1I- 0141។ ចំណែករថយន្តម៉ាក សាំយ៉ុង ពណ៌បៃតងចាស់ ធ្លាក់ចូលប្រឡាយទឹកតែមិនមានអ្នករងរបួសទេ ហើយអ្នកបើកបររថយន្តនេះបានរត់គេចបាត់ ធ្វើឲ្យសមត្ថកិចមិនស្គាល់អត្តសញ្ញាណនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ ធ្វើការវាស់វែងស្ទូចយករថយន្តចេញប្រឡាយទឹក និងប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី