ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

រថយន្ត ស៊េរីទំនើប២គ្រឿង បុកគ្នាពេញទំហឹងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើកររយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកអាលផាត់ពណ៌ស បើកក្នុងល្បឿនយ៉ាងលឿន មិនបានប្រយ័ត្ន រេចង្កូតទៅបុក រថយន្ត ឡិចស៊ីស GX470 ដែលបើកស្របទិសដៅគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងទាំងសងខាង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៦និង១៥នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចមុខអូតែលភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពត៌មានពីសាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបានឃើញបុរសម្នាក់ ទំនងជាស្រវឹងស្រាបានបើក រថយន្ត មួយគ្រឿងម៉ាកឡិចស៊ីស GX470 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើង ហើយម្ចាស់ រថយន្ត គាត់ជានគរបាលមួយរូបនៅសង្នការរាជធានីភ្នំពេញ ខណៈ ដែលគាត់បើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមាន រថយន្ត ស៊េរីទំនើបមួយគ្រឿងម៉ាកអាលផាត់ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AX-8128 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូងហើយម្ចាស់ រថយន្ត គាត់ស្រវឹងស្រាហើយបើកលឿនខ្វះការប្រុងប្រយ័ត្នរេចង្កូតមកឆ្វេងដៃចូលទៅចំណែកផ្លូវម្ខាងទៀតបុក រថយន្ត មួយគ្រឿងទៀត ពីមុខពេញទំហឹងបណ្តាលឲ្យបុកចំកង់ រថយន្ត ខាងក្រោយ រថយន្ត ឡិចស៊ីស រងការខូចខាតកង់ខាងឆ្វេងរងការខូចខាតខ្ទេចអស់មួយកំណាត់នឹងបាក់កញ្ចក់ខាងឆ្វេង ចំណែក រថយន្ត នគរបាលវិញ ក៏រងការខូចខាតផ្នែកខាងឆ្វេងដាច់កាឡេកង់ទៅមុខ
លែងរួច ភ្លាមៗនោះ រថយន្ត បង្កម៉ាកអាលផាត់ ម្ចាស់បានរត់ចុះចេញពី រថយន្ត ហើយរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនៅតែ រថយន្ត បង្កនឹង រថយន្ត គ្រោះតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ រថយន្ត ភាគីទាំងសងខាងត្រូវ បានសមត្ថកិច្ចវាសវែងស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿន


ចែករំលែក៖