ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្លាកលេខខេមរភូមិន្ទ អ្នកបើកបរស្ទើរភ្លើង បើកបុកចូលផ្ទះពលរដ្ឋ និងបុករះម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសជើងធ្ងន់

ភ្នំពេញ៖ រថយន្តម៉ាសស្តាពណ៌ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទបុករះម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសប្រអប់ជើងធ្ងន់ហើយបន្តទៅបុកចូលផ្ទះពលរដ្ឋខូចខាតសម្ភារៈមួយចំនួនទៀតសង្ស័យអ្នកបើកបរមានជាតិស្រវឹង ។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១ និង៣០នាទីរសៀល នៅចំណុចផ្លូវបេតុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

អ្នករងរបួសមិនត្រូវស្គាល់អត្តសញ្ញាណទេក្រោយកើតហេតុបងប្អូនដឹកតាមរថយន្តផ្ទាល់ខ្លួនទៅមន្ទីរពេទ្យបាត់ទៅ ។

ប្រភពបានឲ្យដឹងថា មុនកើតហេតុឃើញបុរសរងគ្រោះជិះម៉ូតូឌ្រឹមសង់សេ១២៥ ម្នាក់ឯងមកពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើមានរថយន្តមួយគ្រឿងម៉ាកម៉ាសស្តាពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 02. 2-9441បើកបរមកពីត្បូងក្នុងល្បឿនលឿនមកបុកម៉ូតូខ្ទៀតទៅម្ខាងហើយរថយន្តជ្រុលទៅបុករោងលក់បាយបណ្តាលឲ្យផ្ទុបកៀបជាប់ទៅមុខមិនរួចចំណែកអ្នកជិះម៉ូតូរងរបួសជើងខាងឆ្វេងបែកចេញខួរឆ្អឹងជាប់ម៉ូតូរងរបួសធ្ងន់ចំណែកអ្នកបើករថយន្តបង្កមិនមានរងរបួសឡើយ ។

បើតាមសំដីម្ចាស់រោងលក់បាយបានប្រាប់ថា រាល់ថ្ងៃមានអ្នកអង្គុយលេងច្រើនណាស់តែថ្ងៃនេះ ចេះគាត់លក់លឿន ហើយបានរៀបចំឥវ៉ាន់ទុកមុន កុំអីមិនដឹងមានអ្នករបួសប៉ុន្មានបាក់ទេ ។

ក្រោយកើតហេតុអ្នករងរបួសបងប្អូនដឹកតាមរថយន្តផ្ទាល់ខ្លួនទៅមន្ទីរពេទ្យខ្លួនឯងដោយឡែករថយន្តបង្ក និងម៉ូតូសមត្ថកិច្ចវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕ តុង សីហា