ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនដឺពន្លះជាមួយម៉ូតូស្លាប់ម្នាក់

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១២ និង១០នាទីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅចន្លោះគីឡូម៉ែត្រ ១៥៦-១៥៧ ស្ថិតនៅភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មាន​គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាងរថយន្តហាយឡែនដឺ​ ពណ៌ស្ករ​ មានទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ​ ពាក់ស្លាកលេខ ព្រះសីហនុ 2B- 8886 អ្នកបើកបរ(រត់គេចបាត់)​ បានបុកនឹងម៉ូតូ០១គ្រឿង ម៉ាកវ៉េវ ពណ៌ក្រហម បើកបរ ដោយឈ្មោះ​ នូ ទូច ភេទ ស្រី មានទីលំនៅភូមិកើតហេតុខាងលើ ហើយជនរងគ្រោះបានខ្ទាតចូលទៅក្រោមរថយន្តមួយគ្រឿងទៀតម៉ាកហុីយ៉ាន់ដាយពណ៌ខៀវទ្រុងពណ៌ស ដឹកខ្សាច់មានទិសដៅបញ្ច្រាសទិសគ្នា ពាក់ស្លាកលេខ ភ្នំពេញ 3-E 2010 អ្នកបើកបរ(រត់គេចបាត់)បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង ។

ចំពោះមុខកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ​ ៤០២ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សីលា ការពារកន្លែងកើតហេតុ​ជួយ និងជួយសំរួលចរាចរណ៍ ។ រីឯសាកសពបានប្រគល់ អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាចាត់ការតាមនីតិវិធី ៕ ឆ្លាម សមុទ្រ