ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយនិងសាំយុងបុកគ្នាពេញទំហឹងរងការខូចខាតយ៉ាងដំណំ និងមនុស្សពីរនាក់រងរបួសធ្ងន់

ខេត្តរតនគិរីៈ រថយន្តសាំយ៉ុងនិងហុីយ៉ានដាយរងការខូចខាតយ៉ាងដំណំមិនមានរងគ្រោះដល់ជីវិតមនុ្សនោះទេ។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើបណ្តោយផ្លូវជាតិលេខ៧៨ស្ថិតកុ្នងភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ។

លោក ពុត សាវី អធិការរងទទួលបន្ទុកសណ្ដាប់ធ្នាប់ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត២គ្រឿងបើកបរបញ្ច្រាសទិសគ្នា ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AB-៤៥១៩ រត់តាក់ស៊ីពីរតនគិរីទៅភ្នំពេញរងការខូចខាតផ្នែកទ្វារខាងឆ្វេង បើកបរដោយឈ្មោះ សៃ ហុង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអុ៑ន ឃុំលំជ័រ ស្រុកអូរយាដាវរងរបួសធ្ងន់ត្រង់ជើងខាងឆ្វេងរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យបង្អែកខេត្ត ។

NKD-36x6_outline

លោកបន្តថារថយន្តបង្កម្ខាងទៀតម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខ តាកែវ ៣A-២៤១៥ បើកបរដោយឈ្មោះ ត្រេនធឿនភេទប្រុសរស់នៅភូមិគងជ័យស្រុកអូររាំឪខេត្តត្បូងឃ្មុំរបួសស្រាល ។

ក្រោយកើតហេតុនគរបាលជំនាញចរាចរណ៍យកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ចរាចរណ៍ផ្លូវគោក៕ ជីវន្ត