ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

រថយន្តហ៊ីយ៉ាន់ដាយបុកម៉ូតូស្លាប់ស្រី្តម្នាក់ជាម្តាយ និងកូនជិះពីក្រោយរងរបួសធ្ងន់

ភ្នំពេញ៖មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ដ និងម៉ូតូ បណ្តាលឲ្យ ស្ត្រីជាម្តាយបានស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបានតែបន្តិច ចំណែកកូនស្ត្រីរងរបួសធ្ងន់។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅព្រឹកថ្ងៃ ពុធ ២ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៨ ត្រង់ចំណុចកែងផ្លូវចូលឡឥដ្ឋ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភំពេញ ។

នគរបាលចរាចរខណ្ឌច្បារអំពៅបានឲ្យដឹងថា រថយន្ដបង្ក ម៉ាក hyundai ពណ៌ស ពាក់ស្លាកលេខ ទ1439 ភព2 បើកបរដោយឈ្មោះ ថុង ស៊ាងលី ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះអត់លេខ ផ្លូវបេតុង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បើកបរលើផ្លូវបេតុងភូមិជ្រោយអំពិល ទិសដៅពីជើងទៅត្បូង។លុះមកដល់ចំណុចកើតហេតុ ឆ្លងផ្លូវជាតិលេខ១ បានបុកជាមួយម៉ូតូម៉ាក Honda c125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1y 8685 ជិះមានគ្នា២នាក់ដែលកំពុងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ពីកើតទៅលិច ។

ប្រភពដដែលបានឲ្យដឹងទៀតថា ស្ត្រីជនរងគ្រោះដែលស្លាប់ ឈ្មោះ នួន សុធា អាយុ ៤៥ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវជាអ្នកបើកម៉ូតូ និងរងរបួស ឈ្មោះ អ៊ុន ស្រីល័ក្ខ ភេទស្រី អាយុ២៤ឆ្នាំមុខរបរ កសិករ ស្នាក់នៅភូមិគគីធំ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវជាកូនដែល រួមដំណើរពីក្រោយ ម៉ូតូបើកបរលើផ្លូវជាតិលេខមួយ ទិសដៅពីលិច ទៅកើត ។

សមត្ថកិច្ចអះអាងថា ក្នុងហេតុការណ៍នេះ បណ្តាលមកពីអ្នកបើកបរ រថយន្ដបើកឆ្លងកាត់ផ្លូវ មិនគោរពអាទិភាពអ្នកធ្វើដំណើរផ្លូវត្រង់ទើបគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សបែបនេះ ៕ ប្រាថ្នា