ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយ១គ្រឿងក្រឡាប់ផ្ងារកង់ដោយតែស្ថានភាពផ្លូវរអិល តែពុំមានអ្នករបួស

ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយ១គ្រឿង សង្ស័យអ្នកបើកបរក្នុងល្បឿនលឿនហើយចាប់ហ្វ្រាំងមិនជាប់ ដោយសារតែស្ថានភាពផ្លូវរអិលផងនោះបានក្រឡាប់ផ្ងារកង់ តែមិនអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៥ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវណតប្រ៊ីត ភូមិអគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B6832 ដែលដាក់ថា កងដឹកជញ្ជួន(H.C)មានដឹកសម្ភារៈសំណង់ស្មាតបត បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើរេចង្កូតក្រឡាប់ផ្ងារកង់តែម្តង ប៉ុន្តែពុំមានអ្នករងរបួសនោះទេ។

ប្រភពពីក្រុមកម្មកដែលនាំគ្នាមកជួយលើកស្មាតបតគ្រឿងសំណង់ដាក់ទៅរថយន្តមួយទៀតបានឲ្យដឹងថា រថយន្តបានដឹងសម្ភារសំណង់នេះចេញដំណើរពីខេត្តចូលមកទីក្រុងភ្នំពេញ លុះមកដល់ចំណុចខាងលើ គឺដោយសារតែផ្លូវរអិល ទើបអ្នកបើកបរចាប់ហ្វ្រាំងមិនជាប់បណ្តាលឲ្យក្រឡាប់ ។ ពួកគេមិនបានប្រាប់ពីឈ្មោះអ្នកបើកបរនោះទេ។

NKD-36x6_outline

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ ប៉ុន្តែដោយសារពុំមានអ្នករងរបួស និងមិនប៉ះពាល់ដល់អ្នកដទៃនោះ ទើបឲ្យម្ចាស់រថយន្តនោះហៅរថយន្តស្ទួចមកស្ទួចយកទៅជួសជុលដោយខ្លួនឯង៕ តុង សីហា