ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយ បុករថយន្ត CRV ពីក្រោយ សង២៥០ដុល្លារ ដើម្បីបញ្ចប់រឿង

ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បានបើកគេចពីម៉ូតូហើយជ្រុលបុករថយន្ត CRV ពីក្រោយបណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយនិងជំហៀងខាងឆ្វេង កាលពីវេលាម៉ោង២០និង១៥នាទី ថ្ងៃទី២១ ខែមិថុនាឆ្នាំ២០១៥ នៅចំណុចវង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកCRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពុងចាម 2A-3154 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចរង្វង់មូលចោមចៅ ក៏មានរថយន្តម៉ាកហ៊ីយាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-2036 ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿនហើយបានគេចពីម៉ូតូមួយគ្រឿងដែលធ្វើដំណើរពីមុខក៏ជ្រុលបុករថយន្តCRVពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយជំហៀងខាងឆ្វេង ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តហ៊ីយាន់ដាយចេញថ្លៃខូចខាតទៅលើងគាគីខាងរថយន្តCRVចំនួន២៥០ដុល្លារដើម្បីបញ្ជប់រឿងនៅកន្លែងកើតហេតុដោយមិនរំខានដល់សមត្ថកិច្ច៕ សុខា សែនជ័យ

image1

image2

image3