ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសCT200hបើកបុកបង្កាន់ដៃស្ពានអាកាស៧មករាដាច់កង់ម្ខាង

ភ្នំពញ៖ បុរសម្នាក់បើករថយន្តលឿនពេកបណ្តាលឲ្យទៅបុកបង្កាន់ដៃស្ពានអាកាស៧មករាដាច់កង់ម្ខាងម្ចាស់រងរបួស ។

ហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើស្ពានអាកាស៧មករា តាមណ្តោយផ្លូវសហពន្ធ័រុស្សី កែង និងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកមួយគ្រឿងម៉ាកឡិចស៊ីសCT200h ពណ៌សពាក់ស្លាកលេខភ្នំពេញ2AT-6787បើកបរក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវសហពន្ធ័រុស្សីទិសដៅពីលិចទៅកើតលុះមកចំណុចកើតហេតុបានបត់ស្តាំមកផ្លូវកម្ពុជាក្រោមបានរេចង្កូតបុកបង្កាន់ស្ពានពេញទំហឹងបណ្តាលឲ្យរថយន្តរេចង្កូតមកបុកបង្កាន់ដៃស្ពានម្ខាងទៀតបណ្តាលឲ្យដាច់កង់ម្ខាងខាងឆ្វេងទៅមុខចេញមកក្រៅទៅលែងរួច ។ ចំណែករថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង រីឯម្ចាស់រថយន្តរងរបួសតិចតួច ហើយត្រូវបានមិត្តភក្តិមកយកទៅបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ