ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសRX300ប៉ះជាមួយម៉ូតូស្គូពីឆ្លងផ្លូវបណ្តាលឲ្យម្តាយកូន២នាក់រងរបួសធ្ងន់ ស្រាល

ភ្នំពេញ៖ រថយន្តម៉ាក ឡិចស៊ីស RX300មួយគ្រឿង បើកបរដោយបុរសម្នាក់មិនប្រយ័ត្ន ជ្រុលចង្កូតទៅបុកម៉ូតូស្គូពីមួយគ្រឿងជិះគ្នាពីរនាក់ម្តាយនិងកូនបើកបរផ្លងផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ និងស្រាលពីរនាក់។​

ហេតុការណ៍គ្រោះថ្នាក់ចរាចរនោះ បានកើតឡើងកាលពីម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវបេតុកែងផ្លូវលំនៅក្នុងក្រុមហ៊ុន(OCIC) ស្ថិតនៅក្នុងភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។​

រថយន្តបង្កម៉ាកឡិសស៊ីស RX-300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AO-9497 រងការខូចខាតកំពិតកាងមុខផ្នែកខាងឆ្វេង ចំណែកអ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។​រីឯជនរងគ្រោះជាម្តាយមានឈ្មោះលឹម នី អាយុ៥៨ឆ្នាំ រងរបួសហើមមុខម៉ាត់ និងកូនស្រី អ្នកបើកបរឈ្មោះឌី ធារ៉ា អាយុ២៤ឆ្នាំ អ្នកទាំង២នាក់មានមុខរប​រនៅផ្ទះ និងមានទីលំនៅភូមិថ្មី សង្កាត់ ព្រែកតាសេកខណ្ឌ ជ្រោយចង្វា បើកម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 1BB-3666 រងការខូចខាតផ្នែកខាងមុខ។​

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូរងគ្រោះបើកឌុបគ្នា២នាក់ម្តាយនិងកូនបើកបរតាមផ្លូវលំក្នុងទិសដៅពីលិចទៅកើតខណៈពេលឆ្លងផ្លូវបានពាក់កណ្តាលក៏មានរថយន្តបើកបរតាមផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿងយ៉ាងលឿនមកដល់ចំណុចកើតហេតុក៏ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលចង្កូតប៉ះជាមួយម៉ូតូចំពីមុខយ៉ាងពេញទំហឹងបណ្តាលដួលម៉ូតូហើយបើកកិនជើងជនរងគ្រោះអ្នកបើកម៉ូតូជាកូនបណ្តាលឱ្យរងរបួសជើងស្តាំ រីឯម្តាយអង្គុខាងក្រោយរងរបួសស្រាល។​ក្រោយកើតហេតុជនរងគ្រោះត្រូវក្រុមគ្រួសារដឹកតាមរថយន្តរបស់ខ្លួនយកគ្រោះបន្ទាន់នៅគ្លីនិចឯកជន។​

NKD-36x6_outline

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញចុះមកវាស់វែងនាំយកមធ្យោបាយពាក់ព័ន្ធនឹងអ្នកបើកបររថយន្តទៅរក្សារទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាជាក្រោយតាមនីតិវិធី៕ជ្រោយពេជ្រ