ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាបណ្តាលឲមានអ្នកស្លាប់​យ៉ាងរន្ធត់

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចន្លោះ គីឡូម៉ែត្រ 142-143​ ស្ថិតក្នុងភូមិ-ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ​ 4​ រវាងរថយន្តកូរ៉េពីរតោនកន្លះក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3-C 5112 មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន ) បានប៉ះជាមួយនឹងរថយន្តទួរីស ពណ៌សំបកឪឡឹកពាក់ស្លាកលេខ ភ្នំពេញ 2AB-6106 មានទិសដៅបញ្ច្រាសទិសគ្នាបណ្តាលឲ្យអ្នកបើកបរ ឈ្មោះ​ ហេង​ បូរ៉ា​ ភេទប្រុស អាយុ​ ២៦ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ចំការ​បី​ ឃុំ​ពងទឹក​ ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប​ ស្លាប់នៅនឹងកន្លែង ។

ចំពោះមុខកម្លាំង អាវុធហត្ថ ស្នាក់ការសន្តិសុខ​ ៤០២ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សិលា​ នៅការពារកន្លែងកើតហេតុ និងជួយសម្រួលចរាចរណ៍​ ។

ចំពោះសាកសពរង់ចាំក្រុមគ្រួសារប្រគល់ ទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងទាំងពីរខាងលើរង់ចាំរថយន្តស្ទូច​យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលាបន្តតាមនីតិវិធី ៕ ឆ្លាម សមុទ្រ