ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាបណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ រដូករណែល

ខេត្តព្រះសីហនុ៖ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៦.០០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបត់ទៅវត្តអូរត្រេះ ស្ថិតក្នុងក្រុម១៥ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ រវាងរថយន្ត និង រថយន្ត ដែលមានទិសដៅបញ្ច្រាសគ្នា ។

របាយការណ៍ពីនគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើង បង្កដោយ រថយន្ត ០១គ្រឿងម៉ាក LEXUS RX330 ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2AH-7808 បើកបរដោយឈ្មោះ ផល ស៊ីណា ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិកហាងមនោរម្យ២ មានទីលំនៅភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានអ្នករួមដំណើរម្នាក់ឈ្មោះ យស វ៉ាន់ឌី ភេទ ប្រុស អាយុ ៥៨ឆ្នាំ មុខរបរ យោធា មានទីលំនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើក៏បានបុកនឹងរថយន្ត ០១គ្រឿងម៉ាក LEXUS RX300 ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2L-2376 បើកបរដោយឈ្មោះ ម៉ាត់ រី ភេទ ប្រុស អាយុ ៥២ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអ្នករួមដំណើរចំនួន ០៣នាក់៖

១-ឈ្មោះ នី នាង ភេទ ស្រី អាយុ ៤៧ឆ្នាំ មុខរបរ លក់ដូរ (ប្រពន្ធអ្នកបើកបររថយន្ត) ។

២-ឈ្មោះ ម៉ាត់ សែ ភេទ ស្រី អាយុ ៣០ឆ្នាំ (កូនអ្នកបើកបររថយន្ត)

៣-ឈ្មោះ ម៉ាត់ សះរ៉ស់ ភេទ ស្រី អាយុ ២៦ឆ្នាំ មុខរបរ លក់ដូរ (កូនអ្នកបើកបររថយន្ត) អ្នករួមដំណើរទាំងអស់មានទីលំនៅជាមួយអ្នកបើកបររថយន្ត មានទិសដៅ ផ្ទុយគ្នា ។

គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សចំនួន ០២នាក់ និង រងរបួសមនុស្សចំនួន ០២នាក់ស្រី ០១នាក់ ៖

១-ឈ្មោះ យស់ វ៉ាន់ឌី អ្នករួមដំណើរលើរថយន្ត LEXUS RX330 រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ ក្រោយមកស្លាប់ ។

២-ឈ្មោះ ម៉ាត់ រី អ្នកបើកបររថយន្តLEXUS RX300 រងរបួស ធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោយមកស្លាប់ ។

៣-ឈ្មោះ ផល ស៊ីណា អ្នកបើកបររថយន្ត LEXUS RX330 រងរបួស ធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ ។

៤-ឈ្មោះ នី នាង អ្នករួមដំណើរលើរថយន្តLEXUS RX300 រងរបួស ស្រាល បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ឆ្លាម សមុទ្រ