ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៣គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្ស៣នាក់រងរបួស

ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចណ៍មួយកើតឡើងនៅវេលាម៉ោង៩និង៥៥នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ រវាងរថយន្ត៣គ្រឿង បុកគ្នានៅអូរចំណារ ស្រុកព្រៃនប់ តាមបណ្តោយផ្លូវជាតិលេខ៤ បណ្តាលឲ្យមនុស្ស៣នាក់រងរបួស ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះបណ្ដាលមកពីរថយន្ត ESCALADE ពណ៌ស ស្លាក លេខភ្នំពេញ2W-0588 មានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ បានបើកជែងរថយន្តផ្សេងៗ ហើយក៏ជ្រុលទៅបុករថយន្ត សាំយ៉ុង ពាក់ស្លាក លេខព្រះសីហនុ2A-6081 មានទិសដៅផ្ទុយគ្នា ។បន្ទាប់មក ក៏បានបុករថយន្តមួយគ្រឿងទៀត ម៉ាក HIGHLANDER ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2Y-1179 មានទិសដៅផ្ទុយគ្នា ។

គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសមនុស្សចំនួន៣នាក់ក្នុងនោះមានស្រី ១នាក់។ បច្ចុប្បន្នរថយន្តទាំង៣គ្រឿងសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ