ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​កាម​រី​ឆ្លាម​បើក​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ឲ្យ​បាក់​អស់ ​៦ ​ផ្ទាំង​រាយ​ប៉ាយ​ពេញ​ផ្លូវ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៦​ផ្ទាំង​បាន​រង​ការ​ខូចខាត​រាយ​ប៉ាយ​ពេញ​ផ្លូវ​ដោយសារ​តែ​នារី​ម្នាក់​បើករថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​បុល​រះ​ពេញទំហឹង​ នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៥​ ។​

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កាម​រី​ឆ្លាម​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2J-3897​ បើកបរ​ដោយ​នារី​ម្នាក់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​សហព័ន្ធ​រុ​ស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ក្នុង​ល្បឿន​លឿន​ ខណៈ​មក​ដល់​ចំណុច​មុខ​វិទ្យាស្ថាន​ប៊ែ​ល​ធី​អន្តរជាតិ​ ស្រាប់តែ​រ៉េ​ចង្កូត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​៦​ផ្ទាំង​ រាយ​ប៉ាយ​ពេញ​ ចំណែក​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ​។​

ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​បាន​ចុះ​ពីលើ​រថយន្ត​គេចខ្លួន​បាត់​ស្រមោល​ បន្ទប់​មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​និង​សហការ​ជាមួយ​ជំនាញ​ យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយរ​តាម​ផ្លូវច្បាប់​ ៕

erzf5v1k

h8flk3h5

ry1qt2kh


ចែករំលែក៖