ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​កាម​រី​បាឡែន​បើក​បុក រថយន្ត ​ដឹក​នាក់​ដំណើរ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​

ភ្នំពេញ​៖​ បុរស​ម្នាក់​ និង ​មាន​ម្នាក់​ទៀត​រួម​ដំណើរ​ជាមួយ​បាន​បើករថយន្ត​កាម​រី​បា​ឡែ​ន​ មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រថយន្ត​ដឹក​នាក់​ដំណើរ​ពីក្រោយ​ ខណៈ​ដែល​កំពុង​ឈប់​ដាក់​ម៉ូយ​បណ្តាល​ឱ្យ​រង​កា​ខូចខាត​ទាំង​សងខាង​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ ម៉ោង​11​និង​២០ ​នាទី​យប់​ ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ចំណុច​ខាងជើង​និង​រង្វង់​មួល​ចោម​ចៅ​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយ​ គ្រឿង​ ប្រភេទ​រថយន្ត​ធន់​ធំ​ដឹក​នាក់​ដំណើរ​ ពណ៌​ទឹកដោះគោ​ ពាក់​ស្លាក់​លេខ​AT​ 14-3-0357​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ក្នុង​ទី​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​ឈប់​ដាក់​ភ្ញៀវ​ចុះ​ភ្លាម​នោះ​ស្រាប់តែ​មាន​រថយន្ត​កាម​រី​ឆ្លាម​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2L-6558​ បើកបរ​ដោយ​បុរស ​២​នាក់​ ធ្វើ​ដំណើរ​តាម​ស្រប​ទិស​គ្នា​ ក្នុង​ល្បឿន​លឿ​ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោគ​ បាន​ជ្រុល​បុក​រថយន្ត​ដឹក​នាក់​ដំណើរ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​រងរ​ការ​ខូចខាត​ទាំង​សងខាង​។​

ក្រោយ​ពេល​កើត​ភាគី​ទាំង​សងខាង​បាន​ធ្វើការ​សម្របសម្រួល​គ្នា​ដោយ​ ភាគី​ខាងរ​រថយន្ត​បង្ក​បាន​ចេញថ្លៃ​ខូចខាត​ទៅ​លើ​រថយន្ត​រង​គ្រោះ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​ដោយ​មិន​រំខាន​ដល់​សម្ត​កិច្ច​ឡើយ​ ៕
77obqswh

nntrygp8

wampg2tq