ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​កូរ៉េ​បុក​ជាមួយ​រថយន្ត​រ៉េ​ហ្វ័​រ​ រង​របួសធ្ងន់​ ស្រាល​៣​នាក់​

​ភ្នំពេញ​៖​ មនុស្ស​ម្នាក់​បាន​រង​របួសធ្ងន់​ និង​២​នាក់​ទៀត​រង​របួសស្រាល​ ខណៈ​ដែល​មាន​រថយន្ត​កូរ៉េ​១​តោន​កន្លះ​ដែល​មក​ចាំ​ដឹក​កម្មករ​ចេញពី​រោងចក្រ​ហើយ​បត់​មិន​ប្រ​យ​ត្ន័​ក៏​បុក​ជាមួយ​រថយន្ត​ម៉ាក​រ៉េ​ហ្វ័​រយ៉ា​ង​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រលប់​ ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​សម្តេច​ ជា​ស៊ី​ម​ ភូមិ​បាយាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទី​១​ ឈ្មោះ​ធី​ សុខ​ សីហា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ត​ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ​យ័​ ។​ ចំណែក​ជន​រង​គ្រោះ​២​នាក់​ទៀត​ជា​ស្ត្រី​ ពុំ​ស្គាល់​អត្តសញ្ញាណ​ទេ​ ដោយ​គ្រាន់តែ​ដឹង​ថា​ ពួក​គាត់​ទាំង​២​នាក់​ជិះ​ក្នុង​រថយន្ត​រ៉េ​ហ្វ័​រដែ​ល​ម្នាក់​រង​របួសធ្ងន់​។​

​ប្រភព​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​ កូរ៉េ​១​តោន​កន្លះ​១​គ្រឿង​ ព​ណ៍​ ស​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 2A.0393​ បើកបរ​ដោយ​បុរស់​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​មាន​រថយន្ត​ម៉ាក​រ៉េ​ហ្វ័​រ​ ព​ណ៍​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2Z.2086​ បើកបរ​ដោយ​បុរស​រង​គ្រោះ​ ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ ពី​កើត​ទៅ​លិច​ ស្រាប់តែ​ពេល​នោះ​ មាន​អ្នកបើកបរ​រថយន្ត​កូរ៉េ​បាន​បត់​ឆ្វេង​ដោយ​មិន​បាន​វាយ​ភ្លើង​ស៊ី​ញ៉ូ​សុំ​ផ្លូវ​ ក៏​បណ្តាល​ឲ្យ​ ជ្រុល​មក​បុក​ រថយន្ត​រ៉េ​ហ្វ​រ័​ពេញទំហឹង​តែ​ម្តង​។​

​សមត្ថកិច្ច​បញ្ជាក់​ថា​ គ្រោះថ្នាក់​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​កូរ៉េ​មិនមែន​ការ​ប្រុង​ប្រយ័ត្ន​ទើប​បណ្ត​ល​ឲ្យ​គ្រោះថ្នាក់​កើតឡើង​។​

​ក្រោយ​កើតហេតុ​ រថយន្ត​សា​ម៊ុ​យ​បាន​មក​ដឹក​អ្នក​រង​របួស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ ចំណែក​រថយន្ត​ទាំង​ពីរ​គ្រឿង​ សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕​តុង​ សីហា​

unnamed
unfgnamed