ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ក្រុមហ៊ុន​រិ​ទ្ធ​មុនី​ បុក​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​

​ខេត្ដសៀមរាបៈ​ រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​រិ​ទ្ធ​មុនី​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ ប៉ះ​ដៃចង្កូត​ម៉ូតូ​ ផ្នែក​ខាងស្តាំ​ បណ្តាល​ឱ្យ​ដូ​ល​បោក​ក្បាល​បែក​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ខណៈ​ដែល​បើកបរ​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត​។​ចំណែក​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ នៅ​សល់​ព្រូឡាន​ម្នាក់​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ក្នុងភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​

​លោក​វរសេនីយទោ​ ជឹ​ម​ សុវណ្ណ​ នាយការិយាល័យ​នគរបាល​ចរាចរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ មាន​ ឈ្មោះ​ ន​ង​ ទ្រី​ ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​(​ស្លាប់​)​មុខរបរ​លក់​បន្លែ​នៅ​ផ្សា​រលើ​ធំ​ថ្មី​ មាន​ទីលំនៅ​ភូមិ​គោក​ត្នោត​ ឃុំ​ក​ណ្តែ​ក​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ C125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​១E.៩៩៤៧​មក​ពី​លិចទៅ​កើត​ ។​ ចំណែក​រថយន្តក្រុង​៤៥​កៅអី​ជា​របស់​ក្រុមហ៊ុន​រិ​ទ្ធ​មុនី​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​លឿន​លាយ​ខៀវ​ ពាក់​ស្លាក​លេខ​ ៣C.៨៥៦៥​ បើកបរ​មក​ពី​លិច​មក​កើត​ ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ ហើយ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ ។​ ចំណែក​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​យក​រថយន្ត​ទៅ​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ដើម្បី​រង​ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។​

​គួរ​បញ្ជាក់​ថា​ តំបន់​ចំណតរថយន្ដ​ខាង​មុខ​បុរី​សៀង​ណាំ​នេះ​ ជា​កន្លែង​ក្រុម​អ្នក​ចាប់​ម៉ូយ​រថយន្ដ​យ៉ាង​អនាធិបតេយ្យ​ បណ្ដាល​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ​ ក្នុង​តំបន់​ង​ទេសចរណ៍​អង្គរ​ផង​ដែរ​៕​ ជា​និរន្ដរ៍​

DSC_2174

DSC_2172

DSC_2171

DSC_2169