ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​តូ​យ៉ូ​តា​បុក​ម៉ូតូ​វី​វ៉ា​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ស្រាល ​៧ ​នាក់នៅ​ស្រុក​កូន​មុំ

ខេត្តរតនគិរី​ ៖​ យ៉ាង​ហោច​ណាស់​បុរស​ម្នាក់​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ និង​មនុស្ស​៦​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល​ ក្នុង​ឧប្បត្តិហេតុ​ដ៏​រន្ធត់​មួយ​រវាង​រថយន្ត​នឹង​ម៉ូតូ​ ដែល​កើតឡើង​នៅ​ត្រង់​ចំណុច​ភូមិ​៣​ ឃុំ​ត្រពាំង​ក្រហម​ ស្រុក​កូន​មុំ​ ខេត្តរតនគិរី​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៥​ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ខណៈ​បត់​ធ្វេ​ង​ដៃ​ពុំ​បាន​មើល​គ្រប់​ជ្រុងជ្រោយ​ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិន​ទាន់​បាន​បុក​យ៉ាង​ពេញទំហឹង​តែ​ម្តង​ បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​រងគ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ។​ រីឯ​ភាគី​ខាង​រថយន្ត​ខំប្រឹង​ចាប់​ហ្វាំ​ង​ខ្លាំង​ពេក​ក៏​បណ្តាល​អោយ​ក្រឡាប់​ពីរ​ បី​ត្រឡប់​ អ្នក​ជិះ​ក្នុង​រថយន្ត​ទ​ង្គិ​ក្បាល​គ្នា​ និង​ប៉ះ​និង​កញ្ចក់​បែក​មុខមាត់​រង​របួសធ្ងន់​ស្រាល​ទាំងអស់​ចំនួន​៦​នាក់​។​

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា​ កាលពី​វេលា​ម៉ោង​ខាងលើ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កវី​វ៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​រតនគិរី​ 1A-0862​ បើកបរ​ដោយ​បុរស​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ឈិ​ម​ ឈុ​ន​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​៣​ ឃុំ​ត្រ​ពាំ​ក្រហម​ ស្រុក​កូន​មុំ​ (​បាន​ស្លាប់​)​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​ ។​ លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​បាន​បត់​ម៉ូតូ​ទៅ​ធ្វេ​ង​ដៃ​ខ្វះ​ការ​ប្រុង​ប្រ័យ​ត្ន​ មើល​មិនឃើញ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ ពណ៌​ស​ មួយ​គ្រឿង​ដែល​ជា​រថយន្ត​ជនបរទេស​ក្នុង​លក្ខណ​ដឹក​ក្រុម​គ្រួ​សារបាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​ស់ទិស​គ្នា​ពី​លិច​មក​កើត​ ស្ថិត​ក្នុង​ល្បឿន​លឿន​ផង​នោះ​ ក៏​បាន​បុក​យ៉ាង​ពេញទំហឹង​តែ​ម្តង​។​

​ប្រភព​បាន​បន្ត​ទៀត​ថា​ រថយន្ត​ជនបរទេស​មាន​ពាក់​ស្លាក​លេខ​ ONG​ 147-2-001​ ហើយ​អ្នកបើកបរ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​JORATRAN​ SMEDLEY​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ជនជាតិ​បរទេស​ រួម​ដំណើរ​និង​ប្រពន្ធ​កូន​ចំនួន​៥​នាក់​ សរុប​ទាំងអស់​៧​នាក់​ ត្រូវ​រង​របួស​ធ្ង​ន​២​នាក់​ គឺ​ឪពុក​ម្តាយ​ ។​ ចំណែក​កូនប្រុស​ស្រី​៥​នាក់​ព្រមទាំង​ប្រពន្ធ​អ្នកបើកបរ​ពុំ​ទាន់​ស្គាល់ឈ្មោះ​នៅឡើយ​។​

ក្រោយ​ពេល​កើតហេតុ​ត្រូវ​សមត្ថកិច្ច​នគរបាល​នៃ​អធិការ​នគរបាល​ស្រុក​កូន​មុំ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ តែ​អកុសល​ជន​រង​គ្រោះ​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​បាន​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​ ។​ រីឯ​ម៉ូតូ​និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​ក្រហម​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ​៕

11

2

3

4