ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​បុក​ម៉ូតូ​របួស​ធ្ងន់​២​នាក់

ខេត្តកំពង់ស្ពឺ ៖ រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បានបើកបុកម៉ូតូម៉ាកហុងដាវ៉េវ គ្មានស្លាកលេខ១គ្រឿង បណ្ដាលឲ្យអ្នកជិះម៉ូតូ២នាក់រងរបួសធ្ងន់ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៩និង១០នាទីយប់លើផ្លូវក្រាលកៅស៊ូព្រៃក្មេង ចំណុចភូមិកណ្ដាល ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

 

បើតាមការបង្ហើបឲ្យដឹងពីលោកវរសេនីយ៍ទោ សាយ ប៊ុន អធិការនគរបាល ស្រុកភ្នំស្រួច ថា រថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ2AB 3045 (អ្នកបើករត់គេចបាត់) បានបើកក្នុងទិសដៅពីជើងទៅត្បូង ( បញ្ច្រាសទិសគ្នា )។ លុះបើកមកដល់ចំណុចខាងលើ ក៏បានបុកម៉ូតូម៉ាកហុងដាវ៉េវ គ្មានស្លាកលេខ បណ្ដាលឲ្យអ្នកបើកម៉ូតូឈ្មោះនេន សុខណេង អាយុ១៨ឆ្នាំ ភេទ ប្រុស និងអ្នកជិះខាងក្រោយឈ្មោះ វឿន វ៉ន អាយុ២៩ឆ្នាំ ភេទប្រុស នៅភូមិកណ្ដាល ឃុំព្រៃក្មេង ជាមួយគ្នា រងរបួសធ្ងន់ទាំង២នាក់។

 

ក្រោយពេលកើតហេតុសមត្ថកិច្ចបានប្រមូលវត្ថុតាងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕ ដោយ៖ សហការី

Untitled-14