ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

រថយន្ត​បែន​ដឹក​ដី​ជ្រុល​ចង្កូត​មក​ខាង​ឆ្វេង​ដៃ​បុក​បាក់បង្គោល​ភ្លើង​ហើយជ្រុលចូលទៅមុខផ្ទះពលរដ្ឋ

ខេត្ត​​ព្រះសីហនុ៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨​ វេលាម៉ោង​ ០៩:០០នាទីព្រឹក​ លើផ្លូវ​ឯករាជ្យ​ ត្រង់ចំណុច​ មុខ​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ ស្ថិតនៅ​ក្នុង​ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ ដោយ​រថយន្ត​បែន​ដឹក​ដី​ ០១គ្រឿង​ម៉ាក​ HYUNDAI​ ពាក់ស្លាកលេខ​ភ្នំពេញ​3B-3823 មានទិសដៅ​ពី​លិច​ ទៅ​កើត​ លុះដល់ចំណុចខាងលើ​ក៏​ជ្រុល​ចង្កូត​មក​ខាង​ឆ្វេង​ដៃ​ បុក​បាក់បង្គោល​ភ្លើង​ ហើយជ្រុលចូលទៅមុខផ្ទះពលរដ្ឋមួយកន្លែង បណ្តាលអោយ​ខូចខាត​សម្ភារៈមួយ​ចំនួន​ ប៉ុន្តែ​ពុំ​មាន​មនុស្សរងគ្រោះថ្នាក់ទេ ។ ​

បច្ចុប្បន្នរថយន្ត​១គ្រឿង​នេះ បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ៕ ឆ្លាម សមុទ្រ