ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​បែន​ដឹក​ដី​បុក​រថយន្ត​សាំ​យ៉ុ​ង​ រួច​បើក​គេច​រហូត​មក​ដល់​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​

ចែករំលែក៖

​ភ្នំពេញ​៖​ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​ បើក​ដោយ​បុរស​ម្នាក់​ បាន​ជ្រុល​បុក​ជាមួយ​និង​រថយន្ត​សាំ​យ៉ុ​ង​ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៥​ តាម​បណ្តោយ​ផ្លូវ​បេតុង​ ស្ថិត​ក្នុងភូមិ​តា​ងួ​ន​ សង្កាត់​កា​កាប​ រួច​ព្យាយាម​បើក​គេចខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សន្តិសុខ​ ដេញចាប់​រហូត​មក​ដល់​ចំណុច​ក្រោយ​វត្ត​តាំង​កសាង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រថយន្ត​ក៏​ឡើង​លើ​ផ្លូវដែក​រថភ្លើង​ជ្រុល​ល្បឿន​ធ្លាក់​ចូល​ក្នុង​ទឹក​ប្រឡាយ​ទៅ​មុខ​លែង​រួច​។​

​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-0350​ បើក​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​បេតុង​ភូមិ​តា​ងួ​ន​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​រថយន្ត​សាំ​យ៉ុ​ង​ មួយ​គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Q-6399​ បើក​ដោយ​បុរស​ម្នាក់​ដោយ​រថយន្ត​បាន​បើក​ចូល​ខាង​គៀន​ផ្លូវ​ដើម្បី​ឲ្យ​រថយន្ត​ដឹក​ដី​នោះ​បើក​ទៅ​ ប៉ុន្តែ​រថយន្ត​នោះ​ ក៏​បាន​បើក​ជ្រុល​មក​បុក​ចំហៀង​ក្បាល​រថយន្ត​ខាងឆ្វេង​ បណ្តាល​ឲ្យ​យ​រថយន្ត​រង​ការ​ខូចខាត​ រួច​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​គេចខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សន្តិសុខ​ខណ្ឌ​ពោធិ៍​សេន​ជ័យ​ នាំ​គ្នា​ជិះ​ដេញ​រថយន្ត​បង្ក​ រហូត​មក​ដល់​ចំណុច​ក្រោយ​វត្ត​តាំង​ក​សាំង​ រថយន្ត​បង្ក​បើក​ក្នុង​ល្បឿន​លឿន​ព្រោះតែ​មានការ​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង​ ក៏​រ៉េ​ចង្កូត​ឡើង​ទៅ​លើ​ផ្លូវ​រថភ្លើង​ជ្រុល​ទៅ​ធ្លាក់​វ​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ ទើប​រថយន្ត​ទៅ​មុខ​លែង​រួច​។​

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ក្រោយ​ពី​រថយន្ត​បង្ក​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ តៃកុង​រថយន្ត​មិន​មាន​រង​របួស​អ្វី​នោះ​ បាន​បើកទ្វារ​រថយន្ត​រួច​ឡើង​មក​ខាងលើ​ផ្លូវ​ ក៏​ត្រូវ​ក្រុម​សន្តិសុខ​និង​សមត្ថកិច្ច​ឃាត់ខ្លួន​នាំ​យក​មក​ប៉ុស្តិ៍​សន្តិសុខ​តាំង​ក​សាំង​ ។​

​ក្រោយ​ពេល​កើតហេតុ​រថយន្ត​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​កា​កាប​ ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​អ្នកដំណាង​ក្រុមហ៊ុន​ស្ទួ​ច​ឡើង​មក​លើ​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​ និង​ធ្វើការ​សម្រួល​គ្នា​ជាមួយ​និង​ជន​រង​គ្រោះ​ ដើម្បី​បញ្ចប់រឿង​តែ​ម្តង​៕​សុខា​សែន​ជ័យ​

image3

image1

image2


ចែករំលែក៖