ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង​បុក​យុវជន​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​

ខេត្តព្រៃវែង ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ បង្កឡើង ដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បុកម៉ូតូម៉ាកឌ្រីមសង់ពេញទំហឹងបណ្ដាលឲ្យយុវ ជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែងកាលពីវេលាម៉ោង ប្រហែលជា៤និង៣០នាទីរសៀល។

តាមប្រភព ពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនឈ្មោះអីវ សារិត អាយុ២៤ឆ្នាំ មានទីលំនៅភូមិស្តៅ ឃុំក្រាំស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FG-9529 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកដែលបើកក្នុងទិសដៅបញ្ច្រាសគ្នា រួចក៏ បុកម៉ូតូឌ្រីមសង់នោះពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះបែកមុខធ្លាយពោះបែកសាច់ គ្រប់កន្លែង ស្លាប់ភ្លាមៗនៅកន្លែងតែម្តង។

ក្រោយពេលកើតហេតុរថយន្តបង្កបានបើក គេចខ្លួនបាត់ស្រមោល។ បន្ទាប់មកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្ យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរំចេករង់ចាំប្រគល់ឲ្យក្រុមគ្រួសារ៕ ដោយ៖សហការី

Untitled-15