ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ ម៉ូតូ​ ស្មាស់​បណ្តាល​ ឲ្យ​រង​របួស​បាក់ជើង​បុរស​ម្នាក់

ភ្នំពេញ​ ៖​ យុវជន​ម្នាក់​បាន​រង​របួស​បាក់ជើង​ខាងឆ្វេង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាម​ដោយសារ​តែ​រួប​គេ​កំពុង​ជិះ​ម៉ូតូ​ហើយ​ត្រូវ​រថយន្ត​មិន​ស្គាល​ម៉ាក​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ចំ​ពីមុខ​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ស្ថានីយ​ប្រេង​ឥន្ទៈ​សូ​គី​ម៉ិច​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ហើយ​រថយន្ត​បង្ក​ក្រោយ​ពេល​កើតហេតុ​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ស្មាស់​ ពណ៌​ខ្មៅ​ ពាក់​ភ្នំពេញ​1CU-5994​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ។​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល​ម៉ាក​មួយ​គ្រឿង​ ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​ បើក​ក្នុង​ល្បឿន​លឿន​ បាន​ជ្រុល​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​ទៅ​និង​ថ្នល់​រង​របួស​បាក់ជើង​ខាងឆ្វេង​។​ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មក​ទទួលយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ប​ណ្ណោះ​អាសន្ន​រង​ចាំ​ក្រុម​គ្រួសារ​មក​ទទួល​៕

3

1

2