ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​មែរសឺដែសបើក​បុក​ម៉ូតូ​សេ​ ១២៥​ បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួសធ្ងន់

ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាមៗ​ ដោយសារ​តែ​បុរស​ម្នាក់​បើករថយន្ត​មែរសឺដែសមួយ​គ្រឿងក្នុង​ល្បឿ​ល​លឿន​ហើយ​គេច​ពី​រថយន្ត​មួយ​គ្រឿង​ជ្រុល​បុក​ចំ​ពីមុខ​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​២៥​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ស្ថានីយ​ប្រេង​ឥន្ទៈ​តេ​លា​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​កែង​ផ្លូវ​លេខ​៦៨​ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ។​

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ ជិះ​ម៉ូតូ​ស​១២៥​ ស៊េរី​ឆ្នាំ​២០១៤​ មួយ​គ្រឿង​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1CF-3884 ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៨​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ទៅ​ជើង​តាម​ផ្លូវជាតិ​លេខ​៥​ ស្រាប់តែ​មាន​រថយន្ត​មែរសឺដែសមួយ​គ្រឿង​ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2A-0807​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូងក្នុង​ល្បឿន​លឿន​ ហើយ​បាន​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​ធ្វើ​ដំណើរ​ស្របគ្នា​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​និង​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​បោក​ខ្ទប់​និង​រថយន្ត​រង​របួស​ធ្ងន់ធ្ងរ​ ចំណែក​ម៉ូតូ​និង​រថយន្ត​រង​ការ​ខូចខាត​ទាំង​សងខាង​ ​។​

ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​បាន​ភ្លាមៗ​ រីឯ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។​

បច្ចុប្បន្ន​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរ​ចរណ៍​ជើង​គោក​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​ ៕

6

4

5