ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​សាំ​យុង​រេ​ចង្កូត​ បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ បាក់​ទ្រេត​ចំនួន​៦​ផ្ទាំង​ រួច​បើក​គេច​បាត់​ស្រមោល​

​ភ្នំពេញ​ ៖​ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ ចំនួន​៦​ផ្ទាំង​ បាន​បាក់​ទ្រេត​រាបស្មើ​ដី​ ដោយសារ​តែ​រថយន្ត​ សាំង​យុង​ បើក​ក្នុង​ល្បឿន​លឿន​ រេ​ចង្កូត​ជ្រុល​ទៅ​បុក​ នៅ​ចំណុច​មុខ​ពេទ្យ​សេរី​បុត្រ​ តាម​ បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុ​ស្សី​ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ កាលពី​វេលា​ម៉ោង​១១​និង​ ៤០​នាទី​យប់​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​

​ ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​សាំ​យុង​ព​ណ៍​ស​ មិន​ចាំ​ស្លាក​លេខ​ បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​ យ៉ាង​លឿន​ លុះ​មក​ ដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​ បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្តាល​ឱ្យ​បាក់​ទ្រេត​ចំនួន​៦​ផ្ទាំង​ ។​

​ប្រភព​ដដែល​បន្ត​ថា​ បន្ទាប់​ពី​បង្កហេតុ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​តែ​ម្តង​ ដោយ​ មិន​រំខាន​ដល់​សមត្ថកិច្ច​នោះ​ទេ​ ប៉ុន្តែ​ក៏​សំណាងល្អ​ដែរ​ដែល​មិន​មាន​អ្នក​រង​របួស​ ។​

​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ក​ឡើង​ដោយសារ​តែ​អ្នកបើកបរ​រថយន្ត​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ នេះ​សំណាង​ហើយ​ដែល​មិន​មាន​អ្នក​រង​របួស​ គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​តែ​ប៉ុណ្ណោះ​ ៕​ ចាន់​ធឿ​ន​

Chan-Th002

Chan-Th002-(1)