ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ស្ទូច​ធុន​ធំ​មួយ​គ្រឿង​ថយ​បុក​រះ​រថយន្ត​ម៉ូតូ​រ៉ឺ​ម៉ក និង​ម៉ូតូ​ជា​ច្រើន​គ្រឿង បណ្តាល​ឲ្យ​រង​ការ​ខូចខាត

​ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត​ស្ទូច​ធុន​ធំ​មួយ​គ្រឿងបាន​ ថយ​មិនប្រយ័តស្រាប់តែជ្រុលទៅ បុក​រះ​រថយន្ត​ម៉ូតូ​រ៉ឺ​ម៉ក និង​ម៉ូតូ​ជា​ច្រើន​គ្រឿងទៀត បណ្តាល​ឲ្យ​រង​ការ​ខូចខាត តែមិនឲ្យ​បណ្ដោលឲ្យមាន​មនុស្សរងរបួសឡើយ ក្រោយកើតហេតុ​អ្នកបើកបរ​រថយន្តបង្កបានបើកទា្វ​ រត់គេច​ខ្លួន​បាត់​ស្រមោល កាលពីវេលាម៉ោង១ និង៣០នាទី នៅ​ថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅ​ខាង​មុខ​ផ្សារ​សុ​វ​ណ្ណា​ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ត​ស្ទូច​ធុន​ធំ​មួយ​គ្រឿង ពាក់ស្លាកលេខភ្នំពេញ3D.6988 ហើយបាន​ថយ​មិនប្រយ័តស្រាប់តែជ្រុលទៅ បុក​រះ​រថយន្ត​ម៉ូតូ​រ៉ឺ​ម៉ក និង​ម៉ូតូ​ជា​ច្រើន​គ្រឿងទៀត បណ្តាល​ឲ្យ​រង​ការ​ខូចខាត តែមិនឲ្យ​បណ្ដោលឲ្យមាន​មនុស្សរងរបួសឡើយ ក្រោយកើតហេតុ​អ្នកបើកបរ​រថយន្តបង្កបានបើកទា្វ​ រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រេាយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីត ដោយភាគីទាំងសងខាងនិយាយដោះស្រាយគ្នា ទើបខាងម្ចាស់រថយន្តបង្កចេញមុខមកដោះស្រាយ ក៏ព្រមយករថយន្ត និងម៉ូតូទាំងអស់ ទៅជួសជួលឲ្យដើម្បីបញ្ចប់រឿង ៕ ស រស្មី