ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ស្ទូច​ម៉ាក​ ហ៊ី​យ៉ា​ន់​ដាយ​ជាន់​ហ្វ្រាំង​មិន​ស៊ី​បុក​ជញ្ជាំង​អគារ​បណ្តាល​អោយ​អ្នកបើកបរ​ រួម​ជាមួយ​ព្រូ​រង​របួស​ ជា​ទម្ងន់​

​ខេត្ត​ព្រះ​សីហ​នុ​´​ ៖​ យ៉ាង​ហោច​ណាស់​ បុរស​៣​នាក់​បាន​រង​របួសធ្ងន់​ ក្នុង​ឧ​ប្ប​តិ្ត​ហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៏​ ដែល​បង្ក​ ឡើង​ដោយ​ខ្លួនឯង​ ដោយសារ​តែ​រថយន្ត​ជាន់​ហ្វ្រាំង​មិន​ស៊ី​ នៅ​លើ​កំណាត់​ផ្លូវ​ ចុះ​ចំណោត​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​ ជញ្ជាំង​អគារ​បណ្តាល​អោយ​អ្នកបើកបរ​ រួម​ជាមួយ​ព្រូ​ រង​របួស​ជា​ទម្ងន់​ ។​

​ ​លោក​វរសេនីយ៍ត្រី​ ឆេ​ង​ វុ​ទ្ឋី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ស្ទឹង​ហាវ​ បានអោយ​ដឹង​ថា​ ហេតុ​ ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​ ព្រឹក​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​ចំណោត​ចុះ​ទៅ​អ៊ូ​ទូក​ ដែល​មាន​ទីតាំង​ ស្ថិត​នៅ​ក្រុម​១​ ភូមិ​១​ ឃុំ​កំ​ពេញ​ ស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះ​សីហ​នុ​ នៅ​ក្នុង​ហេតុការណ៍​នេះ​ បង្ក​ឡើង​ដោយ​ រថយន្ត​ស្ទូច​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ សលាយ​លឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3C–3958​ ជា​រថយន្ត​របស់​ក្រុមហ៊ុន​ L.H.R​ ASIEAN​ ១.​ បើកបរ​ដោយ​ឈ្មោះ​ ន​ន​ ដា​រ៉ា​វុ​ធ​ មានស្រុក​កំណើត​ ភូមិ​ព្រៃ​ សណ្តែក​ ខេត្តតាកែវ​ រង​របួសធ្ងន់​ ២.​ឈ្មោះ​ ស៊ី​ន​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជា​ព្រូ​រង​របួសធ្ងន់​ ៣​ឈ្មោះ​ ដួង​ ផាវ​ ភេទ​ ប្រុស​ អាយុ​៤០​ឆ្នាំ​ ជា​អ្នកបើកបរ​រថយន្ត​ នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ​រង​របួសធ្ងន់​ ។​ ទាំង​៣​នាក់​ខាងលើ​ មានស្រុក​ កំណើត​ជាមួយ​គ្នា​ ។​

​ ​លោក​វរសេនីយ៍ត្រី​ ឆេ​ង​ វុ​ទ្ឋី​ បានអោយ​ដឹង​ថា​ យោង​តាម​កំណត់ហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ខាងលើ​នេះ​ បើកបរ​ចុះ​ចំណោត​សំដៅ​ទៅ​ការដ្ឋាន​របស់​ក្រុមហ៊ុន​ L.H.R​ ASIEAN​ ដែល​មាន​ទីតាំង​ ស្ថិត​នៅ​ភូមិ​១​ ឃុំ​កំ​ពេញ​ ស្រុក​ស្ទឹង​ហាវ​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ដោយសារ​តែ​រថយន្ត​ជាន់​ហ្វ្រាំង​មិន​ស៊ី​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ជញ្ជាំង​អគារ​អ៊ូ​ទូក​ពេញទំហឹង​ធ្លាយ​ចូល​ទៅ​ក្នុង​បណ្តាល​អោយ​អ្នកបើកបរ​ រួម​ជាមួយ​អ្នក​រួម​ ដំណើរ​ ដែល​មានឈ្មោះ​ខាងលើ​បាន​រង​របួសធ្ងន់​ និង​រង​ការ​ខូចខាត​រថយន្ត​ផ្នែក​ខាង​មុខ​ រួម​ទាំង​ជញ្ជាំង​អគារ​អ៊ូ​ទូក​ យ៉ាងដំណំ​ ។​ ប៉ុន្តែ​ជា​សំណាងល្អ​ មិន​បណ្តាល​អោយ​គ្រោះថ្នាក់​ ឬ​ រង​របួស​ដល់​អ្នក​ដែល​រស់នៅ​ ក្នុង​អ៊ូ​ទូក​ខាងលើ​ នោះ​ឡើយ​ ។​ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ ត្រូវ​បាន​រថយន្ត​គ្លី​នី​ក​ឯកជន​ ខេត្ត​ព្រះ​សីហ​នុ​ ដឹក​យក​ មក​ធ្វើការ​សង្គ្រោះ​ ដោយឡែក​រថយន្ត​បង្ករ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ​ ធ្វើ​កំណត់ហេតុ​យក​ទៅ​ផើ្ញ​រ​ទុក​ ក្នុង​ ទីតាំង​ក្រុមហ៊ុន​ខាងលើ​ រង់ចាំ​ការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ ៕​ ឆ្លាម​ សមុទ្រ​

Chlam-samoth001-(5)

Chlam-samoth001-(3)

Chlam-samoth001-(2)

Chlam-samoth001-(1)

Chlam-samoth001