ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ឡិច​ស៊ី​ស​បុក​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ហើយ​ព្យាយាម​បើក​រត់​ត្រូវ​ អ្នក​បើករថយន្ត​រង​គ្រោះ​ដេញ​ឃាត់​ជាប់​

​ភ្នំពេញ​៖​ រថយន្ត​ឡិច​ស៊ី​សបាន​បើក​បុក​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​បណ្តាល​ឲ្យ​រង​រកា​ខូចខាត​ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​បាន​ប្រហែល​២០០​ម៉ែត្រ​តែ​ត្រូវ​បាន​រថយន្ត​ម្ចាស់​រថយន្ត​រង​គ្រោះ​ដេញ​ឃាត់​បាន​ភ្លាមៗ​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ម​ន្ទ​រ​ពេទ្យ​ខ្មែរ​-​សូ​វៀត​ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១​ ស្ថិត​ក្នុង​ស​ង្តា​ត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់រ​ហួត​ដល់​ចំណុច​ខាងលិច​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ត្រូវ​បាន​រថយន្ត​រង​គ្រោះ​ឃាត់​ជាប់​។​

តាម​សាក្សី​នៅ​កន្លែង​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ប​ណ្ណោះ​អាសន្ន​៥៦០៩​ ធ្វើ​ដំណើរ​តាម​ណ្តោ​យ​ផ្លូវ​លេខ​២៧១​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ។​ ខណៈ​មក​ដល់​ចំណុច​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ ក៏​មាន​រថយន្ត​ឡិច​ស៊ី​ស​ RX300​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AB-2678​ បើកបរ​ដោយ​បុរស​ម្នាក់​ ធ្វើ​ដំណើរ​ស្រប់​ទិស​គ្នា​ ហើយ​បាន​បើក​វ៉ា​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ ខាងស្តាំ​ក៏​ជ្រុល​បុក​បណ្តាល​ឲ្យ​ធ្លាក់​ការ​ខាង​មុខ​រង​ការ​ខូច​ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​រហូត​មក​ដល់​ចំណុច​ខាងលិច​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ក៏​ត្រូវ​បាន​រថយន្ត​រង​គ្រោះ​ដេញ​ឃាត់​បាន​ភ្លាមៗ​តែ​ម្តង​។​

ក្រោយ​ពេល​កើតហេតុ​សត​ម្ថ​កិច្ច​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​និង​យក​រថយន្ត​ទាំង​២​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មក​ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​ ៕​

1