ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ឡិច​ស៊ី​ស​RX300​បើក​បុក​រះ​រ៉ឺ​ម៉ក​កង់​បី​ ហើយ​ព្យាយាម​បើក​រត់​ ត្រូវ​ម្ចាស់​រ៉ឺ​ម៉ក​ឃាត់​ជាប់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​បុរស​ម្នាក់​ និង​នារី​២​នាក់​រួប​ដំណើរ​ជាមួយ​បាន​បើករថយន្ត​ឡិច​ស៊ី​ស​ RX300​ ជ្រុល​បុក​រ៉ឺ​ម៉ក​លក់​ទឹកក្រូច​ និង​បន្ត​បុក​រ៉ឺ​ម៉ក​កង់​បី​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​សណ្ឋាគារ​លុ​ច្ស​ តាម​បណ្ត​យ​ផ្លូវ​លេខ​១៣៦​ ស្ថិត​ក្នុង​សង្កាត់​ផ្សា​ថ្មី​១​ ខណ្ឌដូនពេញ​ ហើយ​រថយន្ត​បាន​ព្យាយាម​បើក​រត់​ទាំង​ម្ចាស់​រ៉ឺ​ម៉ក​លក់​តោង​ជាប់​នឹង​រថយន្ត​រហូត​ ដល់​ផ្លូវ​លេខ​១៣០​ ទើប​រថយន្ត​ឈប់​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ឡិច​ស៊ី​ស​ RX300​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2K-1438​ បើកបរ​ដោយ​បុរស​ម្នាក់​ និង​នារី​២​នាក់​រួម​ដំណើរ​ជាមួយ​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣៦​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ។​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​ជ្រុល​បុក​រ៉ឺ​ម៉ក​លក់​ទឹកក្រូច​ហើយ​បន្ត​ទៅ​បុក​ និង​រ៉ឺ​ម៉ក​កង់​បី​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ ។​ ភ្លាម​នោះ​ម្ចាស់​រ៉ឺ​ម៉ក​លក់​ទឹកក្រូច​ក៏​បាន​ឃាត់​តែ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ទើប​ជន​រង​គ្រោះ​លោត​តោង​ជាប់​រថយន្ត​រហូត​ដល់​ផ្លូវ​លេខ​១៣០​ ទើប​រថយន្ត​បង្ក​ឈប់​ និង​ធ្វើការ​សម្របសម្រួល​។​

​ក្រោយ​ពេល​កើតហេតុ​នារី​ បើករថយន្ត​បង្ក​បាន​ចុះ​មក​ សម្របសម្រួល​ដោយ​ព្រម​ចេញថ្លៃ​ខូចខាត​ទៅ​លើ​ម្ចាស់​រ៉ឺ​ម៉ក​លក់​ទឹកក្រូច​ចំនួន​២៥០​ដុល្លារ​ ។​ ចំណែក​រ៉ឺ​ម៉ក​កង់​បី​ចេញថ្លៃ​ជុស​ជុល​ដើម្បី​បញ្ជ​ប់រឿង​នៅ​កន្លែង​កើតហេតុ​ ៕​ ចាន់​ធឿ​ន​

bun1

bun2

bun3


ចែករំលែក៖