ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

រថយន្ត បើកបុកអ្នកថ្មើរជើងម្នាក់ស្លាប់ សមត្ថកិច្ចប្រកាសរកសាច់ញាតិ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសអនាថាម្នាក់ មិនដឹងដើរដាច់សង្វែងពីតំបន់ណាទេ កំពុងត្រាច់ចរម្នាក់ឯ ងតាមចិញ្ចើមថ្នល់ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក១គ្រឿង បើកបុកពីក្រោយចំពេញទំហឹង ផ្លោងជាច្រើនម៉ែត្រ ស្លាប់ភ្លាមៗ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ៤ ក្នុង ភូមិ ធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីសាក្សី កំពុងចោមរោមមើលសព បានឲ្យដឹងថា ទងជនរងគ្រោះ និងរថយន្ត គ្មានសាក្សីណាម្នាក់ បានស្គាល់ និងបានឃើញផ្ទាល់ភ្នែកទេ ដោយសារពេលកើតហេតុ ពួកគាត់ ចូលសម្រាន្តលង់លក់ក្នុងដំណេកអស់ហើយ គ្រាន់តែដឹងថា មុនពេលកើតហេតុ គេឮសម្លេងរដយន្ត១គ្រឿង បើកមកពីលិចឆ្ពោះទៅកើត ។ លុះដល់ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ជាកន្លែងកើតហេតុ បានឮសម្លេងបុកមនុស្ស រួចរថយន្តបង្ក មិនបានឈប់ទេ បានបន្ថែមល្បឿន បើករត់គេច ។

បច្ចុប្បន្ន សមត្ថកិច្ច បានយកសពជនរងគ្រោះ មកតម្កល់ទុកនៅមន្ទីរពេទ្យបង្អែក ខេត្ត ហើយសូមអំពាវនាវ បើបងប្អូនណា មានបាត់សមាជិកក្នុងគ្រួសារ អាចទាក់ទងសមត្ថកិច្ច ឬមកមើលភិនភាគជនរងគ្រោះផ្ទាល់ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ


ចែករំលែក៖