ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តHILUX ពន្លះរថយន្តLEXUS RX300 រងការខូចខាតទាំងសងខាងយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ រួមដំណើរនិងនារីម្នាក់ទៀត បានធ្វើដំណើរដោយរថយន្តមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលទៅរថយន្តមួយគ្រឿងទៀត ក្នុងទិសដៅបញ្ចាស់គ្នាយ៉ាងពេញទំហឹង បណ្ដាលរងការខូចខាតទាំងសងខាងយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៌នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០យប់ ថ្ងៃចន្ទ ៩កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវសុធារស ត្រង់ចំនុចមុខសាលចតុមុខ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ​​ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀត បានបើករថយន្តមួយគ្រឿងម៉ាក HILUXពណពាក់ស្លាកលេខភ្នំពេញ 2AG- 7252 បានធ្វើដំណើរតាមបណ្ដោយផ្លូវសុធារស ទិសដៅពីជើងទៅត្បូងក្នុងល្បឿនដូចហោះ ខណះមកដល់ចំនុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុករថយន្តLEXUS RX300ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2M-5788 ដែលបើកបរដោយបុរសម្នាក់​ ធ្វើដំណើរទិសដៅបញ្ចាស់គ្នាក្នុងល្បឿនយ៉ាងលឿន ក៏បានបុកចំមួយចំហៀងខាងឆ្វេងដូចគ្នា និងដាច់កង់ក្រោយខូចខាតទាំងសងខាងយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សណាម្នាក់ រងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន​ទាក់ទងទៅជំនាញ បានចុះវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៌ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះគ្នាតាមនីតិវិធីនៅពេលក្រោយ ៕ ភារ៉ា ដង្កោ