ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តRangeroverបើកឆ្លងផ្លូវត្រូវម៉ូតូបុកពេញទំហឹងបណ្តាលឲ្យរបួសម្នាក់

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តម៉ាកrange roverពីចំហៀងពេញទំហឹង ខណៈរថយន្តបើកឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ​ កាលពីវេលាម៉ោង១២ និង២០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧​ នៅមុខអាកាសយាន្តដ្ឋានអន្តរជាតិ​ ផ្លូវមហាវិថីសហពន្ធរុស្សី​ ស្ថិតក្នុងសង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេសង្កេតឃើញរថយន្តម៉ាកRangerover ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ2AB 6036 បើកបរដោយបុរសម្នាក់ និងរូមដំណើរប្រពន្ធកូនធ្វើដំណើរតាមបណ្តោយផ្លូវបេតុផ្សារព្រៃទា បំណងយកកូនទៅមន្ទីរពេទ្យ ខណៈមកដល់ចំណុចផ្លូវមងាវិថីសហព័ន្ធរុស្សី ក៏បានឆ្លងផ្លូវបតទៅកើតភ្លាមនោះ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា ឌ្រីម សង់ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1FD 2261 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី​ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ក៏ជ្រុលបុកពេញទំហឹងចំផ្នែកខាងឆ្វេង នៃកង់មុខរថយន្តបណ្តាលឲ្យបោកផ្ទុប និងរថយន្តរងរបួសធ្ងន់។

ក្រោយកើតហេតុរថយន្តសង្គ្រោះ​បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ​ ចំណែកម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយពេលក្រោយ។ គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះបង្កឲ្យមានការកកស្ទុះចរាចរណ៍រាប់ម៉ោងផងដែរ ដោយសារតែរថយន្ត និងម៉ូតូនៅចំពាក់កណ្តាលផ្លូវតែម្តង៕ សុខាសែនជ័យ

NKD-36x6_outline