ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

រន្ធត់ណាស់!! ស្រវឹងស្រាជោកជាំបើករថយន្តបុករះតូបលក់មីឆារួចបន្តបុកបង្គោលភ្លើងនឹងដើមឈើអស់១ដើមបណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តបុកតូបលក់មីឆាជ្រុលទៅបុកបង្គោលភ្លើង១ដើមនឹងដើមឈើបាក់អស់១ដើម នឹងបណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ខណះកំពុងអង្គុយហូបមីឆា ។

ហេតុការណ៍នេះដែរបានបង្ករការភ្ញាក់ផ្អើលនៅវេលាម៉ោង១ និង១០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវម៉ៅសេទុង ( កែងស្ថានទូតចិន ) ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីម្ចាស់តូបលក់មីឆាបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញរថយន្តមួយគ្រឿងម៉ាកតូយូតាព្រូសពណ៍ទឹកប្រាក់ពាក់ស្លាក់លេខ ភ្នំពេញ.2Q 6433 បើកបរដោយបុរសម្នាក់ស្ថានភាពស្រវឹងជោកជាំបើក ក្នុងល្បឿនលឿនទិសដៅពីលិចទៅកើតលុះដល់ចំនុចកើតហេតុខាងលើបានរេចង្កូតជ្រុលទៅបុកតូបលក់មីឆារបស់តូបលក់មីឆារបស់បណ្ដាលឲ្យសម្ភារះជាច្រើនបានខូចខាត រួចបន្តទៅបុកបង្គោលបាក់១ដើមនឹងដើមឈើ១ដើមហើយបន្តទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពក់ស្លាក់លេខ កំពង់ចាម 1B. 7410 ដែរត្រូវជាម៉ូតូរបស់ជនរងគ្រោះទាំង២នាក់ដែលកំពុងតែហូបមីឆាត្រូវរថយន្តបុកបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវរថយន្ដសាម៉ុយដឹកសង្រ្គោះទៅមន្ទីរពេទ្យ ខណះភ្លាមៗនោះប្រជាពលរដ្ធក៏បានឃាត់ម្ចាស់រថយន្តរួចប្រគល់អោយសម្ថកិច្ចមូលដ្ធានដើម្បីធ្វើការសាកសួរ។

ក្រោយកើតហេតុសម្ថកិច្ចមូលដ្ធានបានទំនាកទំនងទៅមន្រ្តីជំនាញដើម្បីចុះមកវាស់វែងយករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមនីតិវិធី៕ ភារ៉ា ដង្កោ

 


ចែករំលែក៖