ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់និងស្រាល៣នាក់​ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវតថយន្តតាក់ស៊ីបុក

ភ្នំពេញ៖​ យុវជនពីរនាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួស​ខណៈដែលពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាឆ្លងផ្លូវហើយត្រូវរថយន្ដតាក់សីុម៉ែត្របុកពេញទំហឹងនិងអូសប្រហែល១០០ម៉ែត្រទើបរថយន្ដឈប់ បណ្តាលអោយត្រូវរងរបួសធ្ងន់និងស្រាលទាំង៣នាក់ ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២៣និង៤៥នាទីយប់ថ្ងៃទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅចំណុចស្ពាននាគ​ តាមបណ្ដោយមហាវិថីព្រះនរោតម្ដកែងនិងផ្លូវលេខ១០៦​ ស្ថិតក្នុងសង្កាត់​ វត្តភ្នំ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។
​ ប្រភពព័ត៌មានបានអោយថា​នៅមុនពេលកើតហេតុគេបានឃើញយុវជនបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា គុបជ្រុង​ ពណ៍ទឹកប៊ឹុច​ ពាក់ស្លាកលេខ​ កណ្ដាល​ 1E-5284​ ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៦​ ទិសដៅពីកើតទៅលិចហើយបានឆ្លងមហាវិថីព្រះនរោតម្ដ។ ប្រភពបានបន្តថា​ពេលដែលម៉ូតូកំពុងតែឆ្លងផ្លូវក៏បានរថយន្ដតាក់សីុម៉ែត្រមួយគ្រឿងពណ៍ខៀវ​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AE 8302 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោតម្ដ​ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនបុកម៉ូតូពេញទំហឹងបណ្ដាលអ្នកជិះម៉ូតូទាំងបីនាក់ខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ពីរនាក់និងម្នាក់ទៀតរងរបួសស្រាល​ត្រូវបានអ្នកធកវើដំណើរតាមផ្លូវជួយហៅរថយន្តមកដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូគៀបជាប់ក្រោមរថយន្ដអូសជិត១០០ម៉ែត្ររងការខូចខាតផងដែរ។
​ បន្ទាប់ពីកើតហេតុរួវបានមួយសន្ទុះ មានរថយន្ដម៉ាកព្រូសមួយគ្រឿងពណ៍សរពាក់ស្លាកលេខ​ ភ្នំពេញ​2AF 0155 បានរំដោះតៃកុងរថយន្ដបង្កចេញពីកន្លែងកើតហេតុ​ ហើយត្រូវបានអ្នកនៅកន្លែងកើតហេតុនាំគ្នាជិះម៉ូតូដេញតាមរហូតទៅដល់ខាងមុខមន្ទីរពេទ្យ​ រ៉ូយ៉ាលរតន:ទើបឃាត់បានមកវិញដោយមិនចង់នៅទទួលខុសត្រូវចំពោះមុខច្បាប់ ហើយចំណែកជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះមន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ប្រជាពលរដ្ឋបាននាំគ្នារិះគន់ថា អ្នកបើកបរមួយចំនួនមិនមានការទទួលខុសត្រូវការពិត ដោយសំអាងមានបញ្ហាបន្តិចបន្តួចទូរស័ពហៅមិត្តភក្រ័មករំដោះចេញគេចយករួចខ្លួន ធ្វើដូចជាប្រទេសគ្មានច្បាប់យ៉ាងចឹងឯង ហើយម៉្យាងវិញទៀតរថយន្តតាក់ស៊ីភាគច្រើនបើកលឿនមិនសូវគោរពច្បាប់ចរាចរណ៍ អាងតែមិនមែនរថយន្តរបស់ខ្លូនបើកបរព្រហើន មិនញញើតច្បាប់ ពេលមានអាសន្នអាតរត់ចោលរថយន្តមិនហ៊ានដោស្រាយ។
​ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះធ្វើការវាស់វែងយករថយន្ដនិងម៉ូតូកទៅរក្សាទុកនៅការិយាល័យចរាណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតមផ្លូវច្បាប់៕
IMG-20160516-WA0006

IMG-20160516-WA0005

IMG-20160516-WA0004

IMG-20160516-WA0003

IMG-20160516-WA0002

IMG-20160516-WA0001

IMG-20160516-WA0000

ដោយ៖ ព្រែកជ័យ