ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ ២ នាក់ដោយសារថយន្តដឹកឥដ្ឋបើកបុក ខណៈកំពុងជិះម៉ូតូបញ្ច្រាសទិស

ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូម៉ាកហុងដាសេ ១២៥ ឌុបគ្នាបញ្ច្រាសទិសមិនគោរពច្បាប់ចរាចរណ៍ លុះមកដល់ចំណុចផ្លូវកែង ក៏ត្រូវបានរថយន្តដឹកឥដ្ឋបុកបណ្តាលឱ្យរងរបួសធ្ងន់ស្រាលទាំង ២ នាក់ សងសំណង ៤០ ដុល្លារបញ្ចប់រឿងទាំងយប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥នាទីរំលងអធ្រាត្រ ឈាន ចូលថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ១០៨ កែងនឹងផ្លូវលេខ៥១ ស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជន ២នាក់ជិះម៉ូតូហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BO-9820 ជិះឌុបគ្នាបញ្ច្រាសទិស តាម បណ្តោយ ផ្លូវលេខ១០៨ ទិសដៅពីកើតទៅលិច ខណះមកដល់ចំណុច កែងនឹងផ្លូវលេខ៥១ ស្រាប់មាន រថយន្តដឹកឥដ្ឋពេញមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-9432 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ ពីជើង ទៅត្បូងក៏ជ្រុលទៅបុកម៉ូតូដែលឆ្លងផ្លូវជិតផុតទៅហើយនោះ បណ្តាលឱ្យរងរបួសធ្ងន់ និងស្រាល ទាំង២នាក់ ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានមិត្តភក្រ្តដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ហើយភាគីខាង រថយន្តសងថ្លៃព្យាបាល និងខូចខាត យានយន្តចំនួន៤០ដុល្លារដើម្បីបញ្ចប់រឿងផងដែរ ចំណែកតំណាង ភាគីខាងម៉ូតូយល់ព្រមទទួលព្រោះមិនចង់វែងឆ្ងាយបន្តទៀត ៕

Chan-Th6

Chan-Th7

Chan-Th8