ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល១០ឆ្នាំ Tottenham រកចំណូលបាន៦៥៥លានអឺរ៉ូពីការលក់កីឡាកររបស់ខ្លួន

ក្លិប Tottenham Hotspur ដែលជាក្រុមខ្លាំងមួយនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេសកំពុងរក បានចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់៦៥៥លានអឺរ៉ូពីការលក់កីឡាករឆ្នើមៗរបស់ខ្លួនក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

ក្រុម Tottenham Hotspur ស្ថិតនៅភាគខាងជើងទីក្រុងឡុងមានសេដ្ឋីជាជនជាតិអង់គ្លេសឈ្មោះ Daniel Philip Levy ជាក្លិបពូកែខាងបណ្ដុះកីឡាករឆ្នើមវ័យក្មេងហើយលក់ទៅវិញក្នុងតម្លៃកប់ៗពពក។ ថ្មីៗនេះក៏មានព័ត៌មានដ៏ចាប់អារម្មណ៍មួយដែរដែលក្រុម Real Madrid កំពុង តាមប្រមាញ់កីឡាករឆ្នើមរបស់ក្រុម Tottenham Hotspurគឺខ្សែប្រយុទ្ធ Herry Kane សញ្ជាតិអង់គ្លេសដែលគេរំពឹងថា នឹងមានតម្លៃមហាសាលផងដែរ ។

ខាងក្រោមគឺជាកីឡាករ១០នាក់ដែលក្រុម Tottenham Hotspur ធ្លាប់លក់ចេញកន្លងមកបានថ្លៃសឹងមិនគួរឲ្យជឿ៖

១-Gareth Bale ផ្ទេរទៅ Real Madrid ក្នុងតម្លៃ៩១លានអឺរ៉ូក្នុងឆ្នាំ២០១៣

២-Kyle Walker ផ្ទេរទៅ Manchester City ក្នុងតម្លៃ៥១លានអឺរ៉ូ ក្នុងឆ្នាំ ២០១៧

៣-Dimitar Berbatov ផ្ទេរទៅ Manchester United ក្នុងតម្លៃ ៣៨លានអឺរ៉ូ ក្នុងឆ្នាំ២០០៨

៤-Luka Modric ផ្ទេរទៅ Real Madrid ក្នុងតម្លៃ៣៥លានអឺរ៉ូ ក្នុងឆ្នាំ២០១២

៥-Michael Carrick ផ្ទេរទៅ Manchester United ក្នុងតម្លៃ២៧លានអឺរ៉ូក្នុងឆ្នាំ២០០៦

៦-Robbie Keane ផ្ទេរទៅ Liverpool ក្នុងតម្លៃ២៤លានអឺរ៉ូក្នុងឆ្នាំ២០១០

៧-Kevin Wimmer ផ្ទេរទៅ Stoke City ក្នុងតម្លៃ ១៩,៤លានអឺរ៉ូក្នុងឆ្នាំ២០១៧

៨-Nabil Bentaleb ផ្ទេរទៅ Schalke 04 ក្នុងតម្លៃ១៩លានអឺរ៉ូក្នុងឆ្នាំ២០១៧

៩-Roberto Soldado ផ្ទេរទៅ Villarreal ក្នុងតម្លៃ១៦លានអឺរ៉ូក្នុងឆ្នាំ ២០១៥

១០-Andros Townsend ផ្ទេរទៅ Newcastle ក្នុងតម្លៃ១៥,៧លានអឺរ៉ូក្នុងឆ្នាំ ២០១៥ ៕ ដេវីត

NKD-36x6_outline