ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល​បញ្ឈប់​ក្រុមហ៊ុន​ សុខ​ គង់​ ប្រមូល​ថវិកា​ពី​ការ​លក់​សំបុត្រ​ ចូល​អង្គរវត្ដ​

​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ បាន​សាទរ​នៅ​ពេល​ដែល​ឮដំណឹង​ថា​ រាជ​ រដ្ឋាភិបាល​បាន​សម្រេច​ប​ព​*​ា្ឈ​ប់​ការ​ផ្ដល់​ សិទ្ធិ​ទៅ​ឱ្យ​ក្រុមហ៊ុន​ សុខ​ គង់​ ក្នុង​ការ​ ប្រមូល​ថវិកា​ពី​ការ​លក់​សំបុត្រ​ឱ្យ​ជន​ បរទេស​ចូល​ទស្សនា​ប្រាសាទអង្គរវត្ដ​ ។​ រួម​ទាំង​គណបក្សប្រឆាំង​ផង​យល់​ថា​ ចំណាត់ការ​របស់​សម្ដេច​អគ្គ​មហា​ សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ពិតជា​ត្រឹម​ ត្រូវ​ណាស់​នៅ​ពេល​នេះ​ ។​

​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទី​ស្ដី​ ការ​គណៈរដ្ឋមន្ដ្រី​បាន​មាន​ប្រសាសន៍​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា​ សម្ដេច​នាយក​ រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​សម្រេច​បញ្ឈប់​ ការ​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ សុខ​ គង់​ ក្នុង​ ការ​ប្រមូល​ថវិកា​ពី​ការ​លក់​សំបុត្រ​នៅ​ ប្រាសាទអង្គរវត្ដ​ ។​ លោក​បញ្ជាក់​ថា​ សម្ដេច​តេ​ជោ​បាន​សម្រេច​យ៉ាង​ដូច្នេះ​ នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ដ្រី​ ។​ មិនមែន​ត្រឹមតែ​ជា​ការ​ដកសិទ្ធិ​បញ្ចប់​ កុងត្រា​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​នេះ​គឺជា​ផ្នែក​ មួយ​នៃ​កំណែទម្រង់​ដែល​ការ​សម្រេច​ នេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ដើមឆ្នាំ​ ២០១៦​នេះ​តទៅ​ ។​ បើ​តាម​លោក​ ផៃ​ ស៊ី​ផា​ន​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ បង្កើត​គ្រឹះស្ថានសាធារណៈ​ដើម្បី​ធុរកិច្ច​ គ្រប់គ្រង​រមណីយដ្ឋាន​បេតិកភណ្ឌ​អង្គរ​ វត្ដ​ដែល​មាន​ក្រសួងទេសចរណ៍​ និង​ ក្រសួង​សេដ្ឋកិច្ច​ជា​អ្នក​រៀបចំ​គណៈ​កម្ម​ ការ​មួយ​ ។​

​មន្ដ្រី​គណបក្សប្រឆាំង​ និង​អង្គការ​ សង្គម​ស៊ី​វិល​សាទរ​ចំពោះ​ចំណាត់ការ​ នេះ​ ។​ លោក​ យ៉ែ​ម​ បុញ្ញា​ឫទ្ធិ​ ប្រធាន​ គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​ក៏​ដូច​ជា​ លោក​ សុ​ន​ ឆៃ​ អនុប្រធាន​គណៈកម្មការ​ ហិរញ្ញវត្ថុ​ ធនាគារ​ និង​សវន​កម្ម​នៃ​រដ្ឋ​ សភា​បាន​សាទរ​ចំពោះ​ចំណាត់ការ​នេះ​ ។​ រីឯ​លោក​ សន​ ជ័យ​ តំណាង​សម្ព័ន្ធ​គណ​ នេ​យ្យ​ភាព​សង្គម​ប្រចាំ​អាស៊ី​បូព៌ា​-​ប៉ា​ស៊ី​ ហ្វិ​ក​ក៏​បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ រាជរដ្ឋាភិបាល​នៅ​ពេល​នេះ​ដែរ​ ។​ ទាំង​ សង្គម​ស៊ី​វិល​ ទាំង​គណបក្សប្រឆាំង​នៅ​ វេលា​នេះ​យល់​ឃើញ​ថា​ ការ​សម្រេច​ដក​ យក​ប្រាសាទអង្គរវត្ដ​មក​គ្រប់គ្រង​ដោយ​ រាជរដ្ឋាភិបាល​គឺជា​ការ​សម្រេច​ដ៏​ត្រឹម​ ត្រូវ​មួយ​ ។​

​គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន​ សុខ​ គង់​ បាន​ គ្រប់គ្រង​ចំណូល​ប្រាសាទអង្គរវត្ដ​តាំងពី​ ឆ្នាំ​១៩៩៩​ ។​ ក្រុម​មន្ដ្រី​គណបក្សប្រឆាំង​ សង្ស័យ​ថា​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ គ្រប់គ្រង​ហិរញ្ញវត្ថុ​ដោយសារ​ថា​ ចំនួន​ អ្នកទេសចរ​ចូល​កម្សាន្ដ​តំបន់​ប្រាសាទ​ អង្គរវត្ដ​ចេះ​តែ​កើន​ឡើងជា​ដរាប​ ។​ កន្លង​ មក​គេ​សង្ស័យ​ថា​ ក្រុមហ៊ុន​មាន​ករណី​ លុប​ទិន្នន័យ​អ្នក​ចូល​ទស្សនា​ប្រាសាទ​ អង្គរវត្ដ​ ។​

​យោង​តាម​លិខិត​របស់​អាជ្ញាធរ​ជាតិ​ អប្សរា​កាលពី​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៤​បានឱ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​ សម្រេច​ជួល​ឱ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង​ ការ​ប្រមូល​ចំណូល​ជំនួស​ស្ថាប័នរដ្ឋ​ ដោយសារ​តែ​ការ​គ្រប់គ្រង​ផ្ទាល់​ពី​ស្ថាប័ន​ រដ្ឋ​នៅ​មាន​ប្រសិទ្ធភាព​ទន់ខ្សោយ​ ។​

​ទិន្នន័យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ បានឱ្យ​ដឹង​ថា​ ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​ ២០១៥​នេះ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​ មក​ទស្សនា​ប្រាសាទអង្គរវត្ដ​មាន​ចំនួន​ ១.៦៧៧.៣៥២​នាក់​ដែល​មាន​កំណើន​ ប្រមាណ​២,០៥​ភាគរយ​ បើ​ប្រៀបធៀប​ នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤​ ហើយ​ ចំណូល​សរុប​មាន​ចំនួន​៤៧,៦​លាន​ដុល្លារ​ កើនឡើង​ប្រហែល​០,៦២​ភាគរយ​ បើ​ ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​ ។​ ចំណូល​ ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​សម្រាប់​ ភ្ញៀវ​អន្ដរជាតិ​នៅ​ឆ្នាំ​២០១៤​មាន​ចំនួន​ ៥៩.៣៤២.០០០​ដុល្លារ​ កើនឡើង​ជាង​ ១,៦​លាន​ដុល្លារ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៣​ ។​

​ស្ថាប័ន​ជំនាញ​រំពឹង​ថា​ ភ្ញៀវ​ទេសចរ​ អន្ដរជាតិ​នឹង​បន្ដ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​ ជា​ពិសេស​នៅ​តំបន់​ប្រាសាទអង្គរវត្ដ​ ៕​ ហេង​ សូ​រិ​យា

IMG_1173 - Copy

IMG_1175 - Copy