ព័ត៌មានទាន់ហេតុការណ៍៖

រឺុម៉កម៉ូតូនិងម៉ូតូចំនួន៧គ្រឿង ត្រូវសមត្ថកិច្ចឃាត់ ក្រោយបើកបញ្រ្ចាសទិសដៅចរាចរណ៍នៅរង្វង់មូលជុំវិញវិមានឯករាជ្យ

ភ្នំពេញ៖ ចាប់ពីម៉ោង០៧និង០០នាទី ដល់ម៉ោង២២និង០០នាទី ថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តចុះអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ជាលទ្ធផល បានឃាត់យានយន្តសរុបចំនួន៧ គ្រឿង ។

ក្នុងប្រតិបត្តិការនោះ ដោយឃាត់យានយន្តសរុបចំនួន៧គ្រឿងរួមមាន៖ ១- ម៉ូតូចំនួន០៦ គ្រឿង, ២- រ៉ឺម៉កម៉ូតូកង់បីចំនួន ០១ គ្រឿង , ៣- រថយន្ត ( គ្មាន ) គ្រឿង ។

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ៕ស តារា