ព័ត៌មានទាន់ហេតុការណ៍៖

រុស្សីជម្លៀសពលរដ្ឋជាង២ម៉ឺននាក់ក្រោយរងការគំរាមកំហែងវាយប្រហារគ្រាប់បែក

ពលរដ្ឋនៅទីក្រុងមូសស្កូ ជាង២ម៉ឺននាក់ ត្រូវ ជម្លៀសចេញជាបន្ទាន់ ក្រោយពេលរងការគំរាមកំហែងវាយប្រហារគ្រាប់បែកអត្តឃាតពីក្រុមភេរវកម្ម។

សារព័ត៌មាន RT បានផ្សាយថា ពលរដ្ឋជាង២ម៉ឺននាក់ត្រូវបានជម្លៀស ចេញពី មជ្ឈមណ្ឌុល ផ្សារទំនើប និងស្ថានីយរថភ្លើង សាលារៀន ២០កន្លែងផ្សេងគ្នា នៅទីក្រុងមូស្កូ ។ ក្រៅពីនេះ នៅមានទីតាំងចំនួន១៩០កន្លែងផ្សេងទៀតនៅ១៧ ទីក្រុងទូទាំងប្រទេសត្រូវបានជម្លៀសចេញផងដែរ។

កម្លាំងគ្រប់គ្រោងគ្រោះអាសន្នរុស្ស៊ីបានឲ្យដឹងថា«នេះអាចជាការវាយប្រហារភេរវកម្មតាមទូរស័ព្ទ ប៉ុន្តែចាំបាច់ត្រូវតែត្រួតពិនិត្យ ដើម្បីសុវត្ថិភាព ពលរដ្ឋ »។

ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំង ប៉ូលិស រួមមាន ក្រុមអ្នកឯកទេសស្តីពីរំសែវផ្ទុះ និងឆ្កែហិតក្លិនរំសែន ទៅត្រួតពិនិត្យតាម ទីតាំងនានា ពេលសេសគឺស្ថានីយរថភ្លើងធំៗនៅទីក្រុងមូស្កូ មជ្ឈមណ្ឌុលផ្សារទំនើបនិង សាលារៀន។

សារព័ត៌មាន Tass បានផ្សាយថា សកម្មភាពចរាចរណ៍រថភ្លើង ដំណើរការទៅតាមកាលបរឆេតមិនមានផលប៉ះពាល់ ឬ ចលាចលនោះឡើយនៅតាំទីតាំងដែលរងការគំរាមកំហែង។

ប្រធានាធិបតីពូទីន ក៏បានប្រកាសពីស្ថានភាពខាងលើ ប៉ុន្តែ មិនបានវិភាគអ្វីជុំវិញហេតុការទាំងនោះឡើយ។ ចំណែក លេខាទទួលបន្ទុកព័ត៌មានរបស់វិមានប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov បានប្រកាសថានេះជាបញ្ហាដែលកម្លាំងសន្តិសុខត្រូវតែ ធ្វើសកម្មភាព។

NKD-36x6_outline

រយៈពេលកន្លងមករុស្ស៊ី ទទួលបានការហៅទូរស័ព្ទ គំរាមវាយប្រហារគ្រាប់បែក។ សារព័ត៌មាន RIA បានដកស្រង់ប្រភពព័ត៌មានពីកម្លាំង សន្តិសុខប្រកាសថា មានពលរដ្ឋជាង៤៥ពាន់នាក់ត្រូវបានជម្លៀសចេញពី ទីតាំងសាធារណ នៅទីក្រុង ចំនួន២២ទូទាំងប្រទេស។ មន្ត្រីប៉ូលិសបានឲ្យដឹងថា ការហៅទូរស័ព្ទប្រមានខាងលើ ចេញពីប្រទេស អ៊ុយក្រែន។

នៅពេលនេះប៉ូលិសកំពុងតែបើកការស្រាវជ្រាវ ទៅលើខ្សែទូរស័ព្ទគំរាមខាងលើ។ តាមច្បាប់អ្នកដែលគំរាមក្លែងក្លាយនិងត្រូវជាប់ពន្ធនាគា យ៉ាងតិច ៥ឆ្នាំ។

ការគំរាមកំហេងខាងលើកើតឡើង ក្នុងពេលដែលក្រុមភេរវកម្ម បង្កើនការវាយប្រហារនៅគ្រប់ទិសទីជុំវិញពិភពលោក បន្ទាប់ពីទីតាំង របស់ក្រុមIS នៅសីរី រងការវាយប្រហារពីកម្លាំងទាហានរដ្ឋាភិបាលស៊ីរី ដែលមានការជួយអន្តរគមន៍ពីកម្លាំងទាហានអាកាសរុស្ស៊ី។ ទីក្រុងមូស្កូរបស់រុស្ស៊ីបានក្លាយទៅជាគោលដៅវាយប្រហាររបស់ក្រុមភេរវករ IS ៕ ម៉ែវ សាធី