ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបញ្ជូននាវាចម្បាំងទៅកាន់ស៊ីរីក្នុងពេលសហរដ្ឋអាមេរិកគំរាមវាយប្រហារជាទ្រង់ទ្រាយធំ

ក្រសួងការពារជាតិរុស្ស៊ីបានព្រមានថា ក្រុមទាហាននៅតំបន់ Idlib កំពុងតែឡើង គម្រោង វាយប្រហារជាទ្រង់ទ្រាយធំដោយអាវុធគីមីទៅលើពលរដ្ឋស្លូតត្រង់ ហើយនោះក៏ជាលេសដែលអាមេរិកបើកការវាយប្រហារជាទ្រង់ទ្រាយធំ តាមដែនអាកាស ទៅលើស៊ីរីដែរ។ ចំណុចទាំងនោះហើយ បានជារុស្ស៊ី សម្រេចបញ្ជូននាវាចម្បាំង២គ្រឿងបំពាក់មីស៊ីល ទៅកាន់ដែនសមុទ្រ ជាប់ប្រទេសស៊ីរី ។

នាវាចម្បាំងពីរគ្រឿង របស់រុស្ស៊ី នឹង ធ្វើការហ្វឹកហាត់នៅទីនោះដោយ មាន ឧបករណ៍តាមដានគោលដៅនៅក្នុងទឹកទៀតផង ។ ក្រៅពីនេះនាវា ៤គ្រឿងផ្សេង ទៀត របស់រុស្ស៊ី ក្នុងនោះមាននាវា រាវរក មីន Project 266M Natya 1 ,Valentin Pikul 770, ВМ Project 22870និងនាវាជួយ សង្គ្រោះ Prof Nikolay Muruក៏បានឆ្ពោះទៅកាន់ទីក្រុងកំពង់ផែ Tartusរបស់ស៊ីរី ផងដែរ ។ ក្នុងរយៈពេល១សប្តាហ៍កន្លងមក មាននាវារុស្ស៊ីដល់ទៅ១៧គ្រឿង បានទៅ កាន់ស៊ីរី។

ការបញ្ជូនកម្លាំងនាវាចម្បាំងរបស់រុស្ស៊ី កើតឡើងក្រោយពេលដែលរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានចោទប្រកាន់អាមេរិក អង់គ្លេស និងបារំាង បានត្រៀមលក្ខណៈបើកការ វាយប្រហារទៅលើទីតាំងនានារបស់ស៊ីរីតាមដែនអាកាស ដោយប្រើយុទ្ធសាស្ត្រ ដដែល គឺរដ្ឋាភិបាលស៊ីរីបានប្រើប្រាស់អាវុធគីមីទៅលើពលរដ្ឋ។ នៅពេលនេះដែល រុស្ស៊ីក្តាប់បាននូវព័ត៌មានថាក្រុមខ្មាន់កាំភ្លើងនៅIdlib ត្រៀមវាយប្រហារដោយអាវុធគីមីទៅលើពលរដ្ឋរួចទម្លាក់កំហុសទៅលើរដ្ឋាភិបាល ដើម្បីជាការបើកផ្លូវឲ្យអាមេរិក និងសម្ពន្ធមិត្តវាយប្រហារកងទ័ពរដ្ឋាភិបាល រុស្សុី។

នៅពេលនេះដែរ រដ្ឋមន្ត្រីការពារជាតិ អីុរ៉ង់ បានទៅកាន់ប្រទេសស៊ីរី ក្រោយដឹងថាអាមេរិកត្រៀមវាយប្រហារជាថ្មី។រដ្ឋ មន្ត្រីការពារជាតិអុីរ៉ង់ លោក Amir Hatamiបានធ្វើដំណើរទៅដល់ប្រទេសស៊ីរីហើយ នៅថ្ងៃទី២៦ខែសីហា ដើម្បីជួប ពិភាក្សាការងារជាមួយក្រុមមន្ត្រីជាន់ខ្ពស់ និងយោ ធាស៊ីរី។

ដំណើរទស្សនកិច្ចរបស់លោក Hatamiកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃសៅរ៍ កន្លងទៅ បានចោទប្រកាន់សហរដ្ឋអាមេ រិក អង់គ្លេស និងបារាំងថាកំពុងរៀបចំការវាយប្រហារសាជាថ្មី ប្រឆាំងនឹងប្រទេស ស៊ីរី ដោយប្រើលេសថាកងកម្លាំងរដ្ឋាភិបាលស៊ីរីប្រើប្រាស់អាវុធគីមី។

គួរបញ្ជាក់ថា អុីរ៉ង់ គឺជាសម្ពន្ធមិត្តដ៏ សំខាន់របស់រដ្ឋាភិបាលនៃប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ។ ចំណែក ឯ ការអះអាងខាងលើរបស់ក្រសួងការពារជាតិរុស្ស៊ី ធ្វើឡើងក្រោយនាវាពិឃាតអាមេ រិក USS The Sullivansបំពាក់ដោយ គ្រាប់មីស៊ីល៥៦គ្រាប់ បានធ្វើដំណើរទៅដល់ឈូងសមុទ្រពែក្សកាលពីប៉ុន្មានថ្ងៃ មុននេះ ខណៈយន្ដហោះទម្លាក់គ្រាប់បែក

В-1Вត្រូវបានដាក់ពង្រាយនៅឯមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេស កាតារ៕ ម៉ែវ សាធី