ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបាញ់មីស៊ីល៥០០គ្រាប់ក្នុងការធ្វើសមយុទ្ធការពារដែនអាកាស

សារព័ត៌មាន TASS កាលពីថ្ងៃទី១៥ ខែមីនា បានដកស្រង់ព័ត៌មាន ពីកម្លាំងទាហាន ប្រចាំភូមិភាគខាងកើតរបស់រុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីនឹង បាញ់សាកល្បងកាំជ្រួចមីស៊ីលជាង ៥០០គ្រាប់នៅក្នុងការធ្វើសមយុទ្ធការពារដែនអាកាសទ្រង់ទ្រាយធំបំផុតនៅ តំបន់សីុបេរី ។

កម្លាំងទាហានការពារដែនអាកាសរុស្ស៊ីបានបញ្ជាក់ថា ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ នឹងចាប់ផ្តើមឡើងនៅតំបន់ Telemba ស្ថិតក្នុងសាធារណរដ្ឋ Buryatia ។ សហកម្មភាព ខាងលើជាផ្នែកមួយនៃការត្រៀមលក្ខណធ្វើសង្គ្រាមរបស់កម្លាំងការពារដែនអាកាសរបស់រុស្ស៊ី ដោយមានការចូលរួមពីកម្លាំងទាហានជាង៨០០០នាក់ រួមជាមួយសព្វាវុធធ្វើសង្គ្រាមជាង១០០០ប្រភេទ ក្នុងនោះមានយន្តហោះចម្បាំងដល់ទៅ១២០គ្រឿង ចូលរួមផងដែរ។

នៅក្នុងយុទ្ធសាស្ត្រធ្វើសមយុទ្ធ មានប្រព័ន្ធការពារដែនអាកាសដ៏ទំនបើបំផុត របស់រុស្ស៊ី ដូចជា មីស៊ីល S-400,S-300, Tor –M2U , Osa, Strela-10 និងមានមីស៊ីលនាំផ្លូវដោយប្រព័ន្ធរ៉ាដា ទៀតផង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មានមីស៊ីល២៥០ដើមសម្រាប់បាញ់ប្រហារទៅលើ គោលដៅ និង ២ដើម ជាមីសីុលឆ្លងទ្វីប ត្រូវបានប្រើប្រាស់ ក្នុងសមយុទ្ធនោះ ។ ក្រៅពីនេះនៅមានមីស៊ីលវាយប្រហារ ទៅលើទីតាំនៅលើអាកាស ដូចជាយន្តហោះ និងមីស៊ីលសត្រូវជាដើម។

NKD-36x6_outline

រយៈពេលចុងក្រោយនេះកម្លាំងទាហានរុស្ស៊ី បានបង្កើនការធ្វើសមយុទ្ធបាញ់គ្រាប់ពិត ជាបន្តបន្ទាប់ដោយមានមីស៊ីលជាច្រើន ដាក់ឲ្យសាកល្បង នៅក្នុងសមយុទ្ធនោះ។ សកម្មភាពខាងលើរបស់រុស្ស៊ី ដើម្បីពង្រឹងសមត្ថភាពការពារជាតិ គេចផុតពីការគំរាមកំហែងរបស់សត្រូវ លោកខាងលិច មានអាមេរិកនិងណាតូជាដើម។

នៅពេលនេះដែរ ប្រទេសជាសមាជិកណាតូ និងអាមេរិក បានសម្រេចបង្កើនការចំណាយទៅលើវិស័យយោធា ក្នុងការបង្កើនសមត្ថភាព ធ្វើសង្គ្រាម។ ក្រៅពីនេះណាតូបានបញ្ជូនទាហាននិងអាវុធទំនើបៗជាច្រើនចូលទៅកាន់ ប្រទេសនៅជិតរុស្ស៊ីផងដែរ ដែលជាហេតុធ្វើឲ្យរុស្ស៊ីចាំបាច់ត្រូវតែបង្កើនសមត្ថភាពការពារខ្លួនឯងដែរ៕ ម៉ែវ សាធី

 

An employee paints a BUK air defence missile system at an open-air military exhibition in Moscow on April 29, 2015. Russia will celebrate the 70th anniversary of the 1945 victory over Nazi Germany on May 9. AFP PHOTO / VLADIMIR NOVIKOV

pantser-s1