ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបាញ់មីស៊ីល សាកល្បងកម្ទេចគោលដៅនៅចម្ងាយ៦ពាន់គីឡូម៉ែត្រ

កាំជ្រួចមីស៊ីលឆ្លងទ្វីបរបស់រុស្ស៊ី អាចបំពាក់ក្បាលគ្រាប់បរមាណូរហូតដល់១០គ្រាប់ អាចបាច់ជុំគោលដៅខ្ពស់  ។ នេះជាជោគជ័យយ៉ាងធំធេងរបស់កម្លាំងមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ី។

សារព័ត៌មាន RT របស់រុស្សីបានផ្សាយថា ប្រទេសរុស្ស៊ិបានសាកល្បងមីស៊ីលប្រភេទ RS-24 Yars ប្រភេទថ្មីបំផុត ។មីស៊ីលខាងលើបានបាញ់ចេញពីមជ្ឈមណ្ឌុល អាវកាស Plesetsk ភាគខាងជើង រុស្ស៊ី ទៅកម្ទេចគោលដៅនៅចម្ងាយ៦០០០គីឡូម៉ែត្រ ដោយជោគជ័យ។

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា«គោលដៅ នៃ ការបាញ់សាកល្បង មីស៊ីលខាងលើ ដើម្បី ត្រួតពិនិត្យគម្រិតចំគោលដៅ នៃមីស៊ីលបរមាណូ »។

កាំជ្រួចមីស៊ីល RS-24 Yars អាចបំពាក់ក្បាលគ្រាប់ពី៣ទៅ១០គ្រាប់ អាចបាញ់ចំគោលដៅក្នុងចម្ងាយដល់ទៅ១២.០០០គីឡូម៉ែត្រ ។ កាំជ្រួចមីស៊ីលនេះបានសាកល្បងលើកដំបូង កាលពី១០ឆ្នាំ ហើយបានដាក់ឲ្យប្រើប្រាស់ ក្នុងជួរកងទ័ព បាន៧ឆ្នាំកន្លងមកហើយ។

NKD-36x6_outline

មីស៊ីល RS-24 Yars ត្រូវបានអភិវឌ្ឍន៍ពីមីស៊ីល Topol-M ប្រើប្រាស់ថាមពលរឹងអាចបាញ់ចេញពីដីនឹងពីលើដែនអាកាស។ ក្រសួងការពារជាតិរុស្ស៊ីបាន បញ្ចាក់ថានឹងធ្វើសមយុទ្ធកងពលមីស៊ីលចំនួន១១កងពលនៅ២០តំបន់ផ្សេងគ្នា។

កាលពីខែមិថុនាកន្លងមក រុស្ស៊ីបានសាកល្បង មីស៊ីល Bulava ចេញពីនាវាមុជទឹកដោយជោគជ័យ។ នៅខែតុលាខាងមុខនេះ រុស្ស៊ីអាចនឹងបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបប្រភេទ RS-28 Sarmat ។

រុស្ស៊ីជាប្រទេស ដែលទទួលបានជោគជ័យបំផុត នៅក្នុងវិស័យផលិតមីស៊ីលឆ្លងទ្វីប ។ រុស្ស៊ីមានមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់ បរមាណូ មុនអាមេរិកទៅទៀត៕ ម៉ែវ សាធី